ភ្ញាក់ព្រើតទាំងកណ្តាលអធ្រាត្រ មណ្ឌលចត្តាឡីស័កមួយនៅខេត្តច័ន្ទបុរី ត្រូវទឹកជន់លិច

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី15 ខែតុលា ឆ្នាំ2021 ម៉ោង 7:31 នាទី ល្ងាច

ដោយ សាវុឌ្ឍ

ឃ្លីបវីដេអូ Tik Tok មួយរបស់បុរសជនជាតិថៃម្នាក់បានបង្ហាញឲ្យឃើញទឹកជំនន់បានលិចមណ្ឌលចត្តាឡីស័កមួយក្នុងវត្តស្រះបាប ស្ថិតក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ ទាំងកណ្តាលអធ្រាត្រ ក្នុងថ្ងៃទី ១២ ខែតុលា ។ ទឹកជំនន់បានលិច ៦ ស្រុកក្នុងខេត្តច័ន្ទបុរី ។

អ្នកលេងបណ្តាញសង្គម បាននាំគ្នាសែរឃ្លីបវីដេអូ បង្ហាញឲ្យឃើញគ្រែអ្នកកាក់ខ្លួន ត្រូវទឹកចូលលិចដែលមានកម្រិតពី ៤០-៥០ សង់ទីម៉ែត្រ ។

ក្នុងសភាពខែវស្សានេះ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅជាច្រើនខេត្តក្នុងប្រទេសថៃ រួមទាំងតំបន់ខ្លះក្នុងទីក្រុងបាងកក ហើយអាជ្ញាធរកំពុងព្រួយបារម្ភប្រសិនជាទឹកជន់លិចអាកាសយានដ្ឋានដូចកាលពីប៉ុន្មានឆ្នាំមុន ៕




 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម