នៅថ្ងៃនេះ ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង ស្រកបន្តិចវិញ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី17 ខែតុលា ឆ្នាំ2021 ម៉ោង 7:50 នាទី ល្ងាច

ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៨:០០ នាទីយប់ ស្ថានភាពទឹកស្ទឹងសង្កែបានឡើងគួរឲ្យបារម្ភ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ។

រហូតមកដល់ថ្ងៃទី ១៧ ខែតុលា គិតត្រឹមម៉ោង ៧:០០នាទីព្រឹក កម្ពស់ទឹកស្ទឹងសង្កែក្រុងបាត់ដំបងបានស្រកបន្តិចវិញ គឺនៅត្រឹមកម្ពស់ ១៣.៩៥ម៉ែត្រ។ ប៉ុន្តែអាជ្ញាធរនៅតែឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។

មកដល់ម៉ោង ១១:៣០នាទី ថ្ងៃនេះ ១៧-១០-២០២១ ដដែល ស្ថានភាពកម្ពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានថយចុះមកបន្តិចទៀតត្រឹម១៣.៥៥ ម៉ែត្រ ។ តាមប្រភពព័ត៌មានពីបងប្អូនរស់នៅក្រុងបាត់ដំបងឲ្យដឹងនៅថ្ងៃនេះថា នៅតំបន់ទាបខ្លះទឹកហៀរចូលតាមដីទំនាបផ្ទះរបស់បងប្អូន និងផ្លូវខ្លះក៏លិចខ្លះៗដែរ ដូចជាតំបន់ផ្សារបឹង ឈូកជាដើម ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ជួបសំណាងល្អ ៕

ប្រភពផេករដ្ឋបាលខេត្តបាត់ដំបង

ដោយ ម៉ារ៉ា

 

ផ្សារបឹងឈូក ខេត្តបាត់ដំបង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម