តោះមកដឹងកូនៗរបស់ ចូលី តើធំៗប៉ុនណាហើយ?

តារាថ្ងៃពុធ ទី20 ខែតុលា ឆ្នាំ2021 ម៉ោង 4:51 នាទី ល្ងាច

 

រូបភាព AFP ដោយ សូរ្យសែង៖

ពីយូរយារណាស់មកហើយ យើងទើបបានឃើញកូនៗរបស់ អេនជឺលីណា ជូលី តារាហូលីវូដដ៏ល្បី បានលេចមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាមួយកូនៗ ៥នាក់ ក្នុងចំណោម ៦នាក់របស់នាង នៅឯកម្មវិធីបញ្ចាំងជាលើកដំបូងនៃពិភពលោក Eternals នៅឯមហោស្រព Dolby នៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទទី ១៨ ខែតុលា ឆ្នាំ ២០២១ ។

កូនរបស់នាងដែលចូលរួមក្នុងកម្មវិធីនេះ មាន ម៉ាដុក កូនចិញ្ចឹមកម្ពុជា អាយុ ២០ ឆ្នាំហើយ, សាហារ៉ា កូនស្រីចិញ្ចឹមជនជាតិអេត្យូពី អាយុ ១៦ ឆ្នាំ, សៃឡូ កូនស្រីអាយុ ១៥ ឆ្នាំ និងកូនភ្លោះប្រុស-ស្រី វិវៀន និង ណកស៍ អាយុ ១៣ ឆ្នាំ ។ ចំណែក ផេក ធៀន កូនចិញ្ចឹមជនជាតិវៀតណាម អាយុ ១៧ ឆ្នាំមិនបានមកជាមួយទេ ។

Angelina Jolie ដើរតួជា Thena ដែលជាអ្នកចម្បាំងដ៏ខ្លាំងក្រែងរែងម្នាក់នៅក្នុងខ្សែភាពយន្ត Marvel ។ នាងបានរៀបរាប់ប្រាប់ពីរបៀបអោយកូនៗរបស់នាងសប្បាយចិត្ត ដែលបានឃើញនាងដើរតួជាអ្នកចម្បាំងស្ត្រីដ៏រឹងមាំម្នាក់ ៕

ផេក ធៀន កូនចិញ្ចឹមជនជាតិវៀតណាម អាយុ ១៧ ឆ្នាំ

រូបថតទាំងអស់ AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម