អ៊ី ដា-យ៉ង កីឡាការិនីបាល់ទះរូបស្អាត ក្រមិចក្រមើម ត្រូវកាសែតហែកកកាយរឿងអាស្រូវស្នេហា

កីឡាថ្ងៃព្រហស្បត្តិ៍ ទី21 ខែតុលា ឆ្នាំ2021 ម៉ោង 8:09 នាទី ល្ងាច

អ្នកគាំទ្រ និងហ្វេនៗនៅលើពិភពលោក រួមទាំងនៅស្រុកខ្មែរផង បាននាំគ្នាសរសើរ អ៊ី ដា-យ៉ង និង អ៊ី ជេ-យ៉ង បងប្អូនស្រីភ្លោះ ដែលជាកីឡាការិនីបាល់ទះរបស់កូរ៉េខាងត្បូង មានរូបសម្ផស្សស្អាតប្ញកពាក្រមិចក្រមើម និងពូកែលេងបាល់នៅពេលប្រកួតម្តងៗ មិនថាបណ្តាញសង្គមហ្វេសប៊ុក ឬ Tik Tok ក៏ដោយ ។

ឥឡូវរឿងកំពុងផ្ទុះកក្រើកនៅកូរ៉េខាងត្បូង គឺអ្នកកាសែតក្នុងស្រុកបានផ្សាយរឿងរ៉ាវអតីតរបស់ អ៊ី ដាយ៉ង ដែលក្លាយជាគោលដៅវាយប្រហាររបស់អ្នកកាសែត អំពីការប្រព្រឹត្តផ្សេងៗរបស់នាងនាពេលកន្លងមក ទោះជាបច្ចុប្បន្ននាងបានធ្វើដំណើរទៅក្រៅប្រទេសលេងបាល់ទះនៅប្រទេសក្រិកក៏ដោយ ។

រឿងនោះគឺនាង ដាយ៉ង មានអាយុ ២៥ ឆ្នាំ បានទៅចូលរួមកម្មវិធី On Microphone កាលពីខែឧសភាឆ្នាំកន្លងទៅ  និងបានលួចបើកបេះដូងជាមួយ អិម យ៉ង-អ៊ុង តារាចម្រៀងដែលកំពុងល្បីខ្ទរខ្ទារក្នុងកូរ៉េខាងត្បូង ។

ក្រៅពីនេះនាង ដាយ៉ង បានផ្តល់សម្ភាសន៍ជាមួយ Sport TV កាសែតកីឡា បានធ្លាប់លើកឡើងពីតារាចម្រៀងរូបនោះថា នាងចូលចិត្តគាត់ណាស់ «ខ្ញុំនឹកកាលមើលកម្មវិធី Call Center of Love និង Mr Trot ជាមួយម្តាយខ្ញុំ ខ្ញុំព្យាយាមរក្សាទំនាក់ទំនងជាមួយ អិម យ៉ង-អ៊ុង ហើយខ្ញុំក៏បានផ្ញើសារទៅគាត់នៅលើ Instagram ប៉ុន្តែគាត់មិន​អាន» ។

ទោះយ៉ាងណា រឿងរ៉ាវរបស់លោក ឆូ (ឈ្មោះហៅក្រៅ) អតីតស្វាមីបានបង្ហាញថា គាត់បានរៀបការជាមួយគ្នា និងបានចុះលិខិតអាពាហ៍ពិពាហ៍តាំងពីខែមេសាឆ្នាំ ២០១៨ មកម៉្លេះ ធ្វើឲ្យមនុស្សជាច្រើនបានវាយប្រហារនាងថា មានប្តីរួចហើយ នៅតែព្យាយាមចែចង់ជាមួយបុរសដទៃទៀត ។

សម្រាប់ អ៊ី ដា-យ៉ង និង អ៊ី ជេ-យ៉ង បងប្អូនស្រីភ្លោះ ត្រូវបានសមាគមហាមឃាត់មិនឱ្យចូលរួមក្នុង ការលេងបាល់នៅក្នុងប្រទេស ។ ពីព្រឹត្តិការណ៍អតីតកាលដែលពួកគេបានធ្វើបាបសិស្សសាលារបស់ពួកនាង ធ្វើឲ្យពួកនាងបានសម្រេចចិត្តចុះកិច្ចសន្យាផ្លាស់ទៅលេងឱ្យក្លឹប PAOK Thessaloniki ប្រទេសក្រិកឥឡូវនេះ ៕

ប្រភពពី sanook

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម