តើប្រទេសណាខ្លះដែលថៃបើកឲ្យចូល? កម្ពុជាអាចចូលប្រទេសថៃបាន!

ទេសចរណ៍ថ្ងៃសៅរ៍ ទី23 ខែតុលា ឆ្នាំ2021 ម៉ោង 10:42 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ ៖

តាមរដ្ឋាភិបាលថៃប្រកាសថ្មីៗនេះ នៅពេលបើកប្រទេសឡើងវិញ មានលក្ខខណ្ឌខ្លះៗសម្រាប់ភ្ញៀវទេសចរចូល នៅថ្ងៃទី ១ ខេវិច្ឆិកា ឆ្នាំ ២០២១ តើលក្ខឃន្ឌអ្វីខ្លះទៅ ? តោះចុចអានទាំងអស់គ្នា ។

ការធ្វើដំណើរ

លក្ខណៈរបស់អ្នកធ្វើដំណើរ គឺប្រទេសដែលថៃបានប្រកាសទុកតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ។ ភ្ញៀវត្រូវទទួលតែអ្នកធ្វើដំណើរតាមយន្តហោះប៉ុនណោះ និងត្រូវចុះឈ្មោះ និងរស់នៅក្នុងតំបន់/ប្រទេសដែលបានកំណត់ទុក មិនតិចជាង 21 ថ្ងៃ មុនពេលចូលប្រទេសថៃ លើកលែងតែអ្នកដែលស្នាក់នៅប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់តំបន់/ប្រទេសនោះ និងត្រឡប់មកវិញ ។

ឯកសារដែលត្រូវមាន

- ឯកសារចូល ឬ COE ឬភស្តុតាងនៃការចុះឈ្មោះចូល គឺត្រូវបានទាមទារ ដូចដែលត្រូវបានកំណត់ ។

- ឯកសារដែលបញ្ជាក់ថាគ្មានមេរោកូវីដ-១៩ ដោយម៉ាស៊ីន RT-PCR មិនលើស ៧២ ម៉ោង ។ ករណីជាអ្នកសះស្បើយ ត្រូវមានលិខិតបញ្ជាក់ពីពេទ្យថា ជាអ្នកធ្លាប់ឆ្លង និងព្យាបាលជាសះស្បើយ មិនលើស ៣ ខែ ។

- គោលនយោបាយធានារ៉ាប់រង កំណត់មិនតិចជាង 50,000 ដុល្លារសហរដ្ឋអាមេរិក លើកលែងតែអ្នកដែលមានសញ្ជាតិថៃ និង​មាន​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​ដូច​បាន​កំណត់​ដោយ​ច្បាប់ ។

- ភស្តុតាងនៃការបង់ប្រាក់សម្រាប់ការស្នាក់នៅយ៉ាងហោចណាស់ ១ ថ្ងៃ, ថ្លៃធ្វើតេស្ត RT-PCR នៅក្នុងសណ្ឋាគារ ឬកន្លែងស្នាក់នៅដែលបានចុះបញ្ជីឈ្មោះនៅក្រសួងទេសចរណ៍, ការទេសចរណ៍នៃប្រទេសថៃ ឬកន្លែងចត្តាឡីស័ក តាមការកំណត់របស់រដ្ឋាភិបាល ។

- ឯកសារ ឬ ប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូស មិនលើសពី ១៤ ថ្ងៃមុនចេញដំណើរ លើកលែងតែកុមារមានអាយុទាបជាង ១២ ឆ្នាំដែលមកជាមួយអាណាព្យាបាល ឲ្យប្រើលិខិតបញ្ជាក់ពីពេទ្យថាគ្មានមេរោគកូវីដ-១៩ (ដោយម៉ាស៊ីន RT-PCR) មិនលើស ៧២ ម៉ោង ។ សម្រាប់អ្នកដែលធ្លាប់ឆ្លងកូវីដ និងជាសះ ត្រូវប្រើលិខិតបញ្ជាក់ពីពេទ្យថាអ្នកនោះធ្លាប់ឆ្លង និងព្យាបាលជាសះ និងភស្តុតាងថាបានទទួលការចាក់វ៉ាក់សាំងមួយម្ជុល ក្នុងរយៈពេល ៣ ខែក្រោយពីឆ្លង មិនតិចជាង ១៤ ថ្ងៃមុនធ្វើដំណើរចូល ។

វិធានការធ្វើដំណើរ

- មានការត្រួតពិនិត្យជាបឋម

- ឯកសារបញ្ជាក់/ភ្តុសតាងផ្សេងៗចំពោះអាជ្ញាធរគ្រប់គ្រងតាមច្រកចេញ-ចូលប្រទេស

- ធ្វើដំណើរទៅកាន់សណ្ឋាគារ/កន្លែងស្នាក់នៅ កន្លែងចត្តាឡីស័ក ឬមន្ទីរពេទ្យដែលបានកំណត់ និងករណីដែលអាមាន សម្រាប់ការធ្វើតេស្តរក COVID-19 ដោយម៉ាស៊ីន RT-PCR ចំនួន ១ ដងជាមួយនឹងយានជំនិះដែលបានកំណត់ទុក ដោយមិនមានការឈប់សម្រាកឡើយ ។

- ចន្លោះពេលដែលរង់ចាំធ្វើតេស្ត RT-PCR ហាមធ្វើដំណើរចេញក្រៅផ្ទះសំណាក់ សណ្ឋាគារ ឬស្ថានទីកំណត់

- ក្នុងករណីធ្វើតេស្តមិនឃើញមេរោគ អនុញ្ញាតឲ្យចូលប្រទេសបាន ដោយប្រតិបត្តិតាមវិធានការការពារកូវីដ-១៩ និង ឲ្យខាងសណ្ឋាគារ ផ្ទះសំណាក់ ឬ កន្លែងធ្វើចត្តាឡីស័ក ជូនដំណឹងដល់ឧបករណ៍ធ្វើតេស្ត ATK ចំនួន មួយឈុត សម្រាប់ការធ្វើតេស្តរកមេរោគឆ្លងក្នុងអំឡុងពេលថ្ងៃទី ៦-៧ ថ្ងៃនៃការស្នាក់នៅក្នុងប្រទេស ។

- ក្នុងករណីតេស្តឃើញមេរោគកូវីដ-១៩ លើកដំបូង ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬទទួលការព្យាបាលតាមការណែនាំដែលបានកំណត់ ដោយអ្នកដំណើរត្រូវទទួលខុសត្រូវលើការចំណាយទាំងអស់ ។

- ត្រូវដំឡើងកម្មវិធី (app) តាមការកំណត់របស់រដ្ឋាភិបាល ដើម្បីតាមដាន និងតាមដានរោគសញ្ញា

វិធានការនៅពេលធ្វើដំណើរចេញពីប្រទេស

- ត្រូវតេស្តរកមេរោគកូវីដ-១៩ ដោយម៉ាស៊ីន RT-pcr ដូចដែលបានបញ្ជាក់នៅក្នុងប្រទេស/តំបន់គោលដៅ ហើយអ្នកដំណើរត្រូវទទួលខុសត្រូវលើការចំណាយ ។

ឈ្មោះប្រទេសដែលអនុញ្ញាតឲ្យចូលប្រទេសថៃ

ត្រូវជាប្រទេសមានហានិភ័យទាប និងមិនបាច់ធ្វើចត្តាឡីស័ក, ធ្វើតេស្តមិនមានមេរោគកូវីដ-១៩, មានប័ណ្ណចាក់វ៉ាក់សាំង និងត្រូវធ្វើដំណើរដោយយន្តហោះតែប៉ុនណោះ មាន ៤៥ ប្រទេសដូចខាងក្រោម ៖

1. អូស្រាលី / 2. អូទ្រីស / 3. បារ៉ែន / 4. ប៊ែលហ្ស៊ីក / 5. ភូតង់ / 6. ប៊ុ្រយណេ / 7. ប៊ុលហ្គារី / 8. កម្ពុជា / 9. កាណាដា / 10. ឈីលី / 11. ចិន / 12. សាយព្រឺស / 13. សាធារណរដ្ឋឆែក / 14. ដាណឺម៉ាក / 15. អេស្តូនី / 16. ហ្វាំងឡង់ / 17. បារាំង / 18. អាល្លឺម៉ង់ / 19. ក្រិក / 20. ហុងហ្គារី / 21. អាយលែន / 22. អៀរឡង់ / 23. អ៊ីស្រាអែល / 24. អ៊ីតាលី / 25. ជប៉ុន / 26. ឡាត់វី / 27. លីទុយអានី / 28. ម៉ាឡេស៊ី / 29. ម៉ាល់តា / 30. ហុល្លង់ / 31. ញូវហ្សេលែន / 32. ន័រវេស / 33. ប៉ូឡូញ / 34. ព័រទុយហ្គាល់ / 35. កាតារ / 36. អារ៉ាប៊ី សាអូឌីត / 37. សិង្ហបុរី / 38. ស្លូវេនៀ / 39. អេស្ប៉ាញ / 40. ស៊ុយអ៊ែដ / 41. ស្វី / 42. សហរដ្ឋអារ៉ាប់ / 43. អង់គ្លេស / 44. សហរដ្ឋអេមរិក / 45. ហុងកុង ។

ខេត្តដែលត្រូវទេសចរ និងលើកលែងបម្រាមគោចរ មាន ១៧ ខេត្ត

ទីក្រុងបាងកក, ក្រៈប៊ី, ឈុនបុរី (ស្រុកបាងម៉ាលុង ស្រ៊ីរ៉ាឆា កោះស៊ីឆាំង ផាត់ថាយ៉ា និង សាត់ហ៊ីប), ឈៀងម៉ៃ, (ស្រុកមឿង ដយតៅ ម៉ែរិម ម៉ែទែង), ត្រាត ស្រុក កោះឆាង), បុរីរ៉ាំ (ស្រុកមឿង), ប្រាជួបសិរិខ័ន្ធ (ហួហ៊ីន និង ណងកេ), ផ័ងង៉ា, ភេជបុរី (ឆាអាំ), ភូកេត, រៈណង (កោះផាយ៉ាម), រៈយ៉ង (កោះស្មីត), លឺយ (ស្រុកឈៀងខាន), សមុទ្រប្រាកាន (តំបន់ព្រលានយន្តហោះសុវណ្ណភូមិ), ស៊ុរ៉ាតថានី (កោះសាមុយ កោះផៈង៉ាន់ និង កោះតៅ), ណងខាយ (ស្រុកមឿង ស័ងឃុម ស្រ៊ីឈៀងម៉ៃ និង ថាប័រ), ឧត្តនថានី (ស្រុកមឿង បានឌុង កុមភ្វាពី ណាយូង ណងហាន ប្រាចាក់សីលប៉ាឃុម) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម