ព្រះរាជសារថ្លែងអំណរគុណ និងថ្វាយសព្ទសាធុការពរជ័យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជូនឯកឧត្តម តុប សំ និង ឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី25 ខែតុលា ឆ្នាំ2021 ម៉ោង 8:34 នាទី ល្ងាច

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតថ្លែងអំណរគុណ  និងថ្វាយសព្ទសាធុកាពរជ័យ ជូនឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលឯកឧត្តមទាំងពីរ បានព្រះបរមរាជានុញ្ញាត លំឱនកាយ ក្រាបបង្គំទូលថ្វាយ ព្រះរាជសព្ទសាធុការពរជ័យ និង កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសដ៏នក្ខត្តប្ញក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី ១៧ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រនៃយើង ។

ក្នុងព្រះរាជសារ ព្រះអង្គបានកោតសរសើរស្ថាប័នប្រឆាំងអំពើពុករលួយ ដែលបានខិតខំបំពេញការងារទាំងយប់ ថ្ងៃ ជួយសង្គមជាតិមានភាពស្អាតស្អំ ដើម្បីជួយកសាង និងអភិវឌ្ឍ ស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល  និងចូលរួមអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។

ព្រះរាជសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម