ចូ បៃដេន ហក់ចូលអាស៊ាន ទប់ឥទ្ធិពលចិន

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែតុលា ឆ្នាំ2021 ម៉ោង 10:10 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖

យប់មិញវេលាម៉ោង ២០.០០ នាទី ថ្ងៃទី ២៦ តុលា ឆ្នាំ ២០២១​កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ៩ តាមប្រព័ន្ធ Zoom ដោយមានមេដឹកនាំប្រទេសសមាជិកអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន ដែលចាត់ទុកថាជាការចូលរួមប្រជុំលើកដំបូង ចាប់តាំងពីលោកបានកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ ចាប់ផ្តើមជាផ្លូវការរយៈពេល ៣ ថ្ងៃ ក្នុងនេះអាស៊ានមិនបានអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា មីន អងឡាយ ទេ ហើយពេលនេះទៀត មីយ៉ាន់ម៉ាក៏មិនបានបញ្ជូនតំណាងចូលរួមប្រជុំដែរ ពីព្រោះមុនមួយថ្ងៃបានស្រែករួចជាស្រេចហើយថា «ពហិកា» ក្នុងកិច្ចប្រជុំនេះ ។ លោក មីន តុន អ្នកនាំពាក្យមីយ៉ាន់ម៉ាថ្លែង​ថា ការកាត់ចេញមេដឹកនាំមីយ៉ាន់ម៉ាពីការប្រជុំកំពូលនេះ គឺជាការល្មើសគោលការណ៍អាស៊ាន ។

លោក បៃដេន មានប្រសាសន៍ដល់សារសំខាន់រវាងសហរដ្ឋអាមេរិក និងអាស៊ានថា អាមេរិកគាំទ្រគំនិត AOIP និងមើលឃើញថា ការឆ្លងកាត់សតវត្សរ៍ទី 21 ត្រូវតែធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងការប្រែប្រួលអាកាស​ធាតុ និងការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត (សៃបឺរ) រួមគ្នា និងការផលិតបច្ចេកវិទ្យាថ្មីៗ ដែលមានបំណងធ្វើការជាមួយអាស៊ាន ដើម្បីផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ហើយសហរដ្ឋអាមេរិកសន្យាចងទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន បញ្ជាក់​គាំទ្រ​ស្នូល​អាស៊ាន ព្រម​ទាំង​បញ្ជាក់​ថា​ នឹង​មាន​ជំនួយ​ជា​បន្ត​ទៀត​ដល់​អាស៊ាន​នៅ​ពេល​អនាគត ដើម្បីគាំទ្រអាស៊ានឲ្យក្នុងការកសាងត្រឡប់មកវិញកាន់តែប្រសើរ (Build Back Better) ។

ប្រការបីដែលនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា លើកឡើងគឺ ១. សហការផ្នែកវ៉ាក់សាំង ២. បរិស្ថាន-ការប្រែប្រួលអាកាសធាតុ និង៣. អភិវឌ្ឍខាងឌីជីថល ។

អាស៊ានចង់សង្កត់ធ្ងន់លើកិច្ចសហការរបស់មហាអំណាច ដើម្បីបង្កើតបរិយាកាសសន្តិសុខ សន្តិភាព និងអំណោយផលសម្រាប់ការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ការអភិវឌ្ឍន៍នានា រួមទាំងការរៀបចំយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក និងភាពជាដៃគូសន្តិសុខត្រីភាគីអាស៊ីប៉ាស៊ីហ្វិក (AUKUS) នឹងមានលក្ខណៈស្ថាបនា គាំទ្រភាពជាកណ្តាលរបស់អាស៊ាន និងគោលការណ៍ក្រោមទស្សនៈអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម