ទឹកជំនន់ចូរប្រយ័ត្នពស់! ៨ ចំណុចធ្វើយ៉ាងណាពេលពស់ចឹក

ចំណេះដឹងទូទៅថ្ងៃព្រហស្បត្តិ៍ ទី28 ខែតុលា ឆ្នាំ2021 ម៉ោង 7:40 នាទី ល្ងាច

 

នៅពេលទឹកជំនន់កើតឡើង សត្វអសិរពិសនឹងវារចូលផ្ទះ ពិសេសសត្វពស់ជាសត្វបង្កគ្រោះថ្នាក់ខ្លាំង និងលឿន ដូច្នេះសូមបងប្អូនពុកម៉ែត្រូវប្រុងប្រយ័ត្ន និងប្រតិបត្តិដូចខាងក្រោម៖

ការព្យាបាលបឋម

១. ប្រសិនពស់ចឹក ឬ ខាំ ត្រូវតាំងស្មារតី  និងស្រែកឲ្យគេជួយបន្ទាន់

២. ព្យាយាមចងចាំលក្ខណៈរបស់ពស់ ឬថតវារូបទុក

៣. ប្រញាប់ទៅរកពេទ្យឲ្យលឿនបំផុត

៤. ប្រសិនពស់វែកព្រួសពិសចូលភ្នែក គួរលាងភ្នែកដោយទឹកស្អាតឲ្យបានច្រើន

៥. ចងផ្នែកដែលពស់ត្រូវចឹកឲ្យតូចបំផុត ដើម្បីបន្ថយការបឺតពិសវាចេញ

៦. ហាមរឹតបន្តឹង ព្រោះវាមិនការពារការស្រូបយកពិសពស់ ​បើ​វា​តឹង​ពេក វា​អាច​ធ្វើ​ឱ្យ​សាច់​រលួយ

៧. អ្នករងគ្រោះដែលត្រូវបានពស់ពិសខាំ ឬចឹក រោគសញ្ញាដំបូង គឺស្បែកភ្នែកធ្លាក់ នោះដោយសារតែសាច់ដុំខ្សោយ ប្រសិនបើវាច្រើនពេក វាអាចនឹងជ្រាបពេញខ្លួន ។

៨. ជនរងគ្រោះដែលត្រូវពស់ចឹក-ខាំ អាចមានអាការឈាមចេញពីអវយវៈផ្សេងៗបាន ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម