អ្នកប្រើហ្វេសប៊ុកប្រញាប់ឡើង នៅសល់តែ ១៥ ថ្ងៃទៀតទេ ត្រូវបំពេញបែបបទថ្មី Facebook Protec បើពុំនោះទេ នឹងបិទអាខោនហើយ

បច្ចេកវិទ្យាថ្ងៃសុក្រ ទី29 ខែតុលា ឆ្នាំ2021 ម៉ោង 7:56 នាទី ល្ងាច

 

 

Admin: Bong Rith Kh:

ហ្វេសប៊ុកបានជូនដំណឹងដល់អ្នកប្រើថា «អ្នកនៅមានពេល ១៥ ថ្ងៃទៀត ក្នុងការបើកប្រើ Facebook Protect ដូច្នេះអ្នកណាមិនប្រញាប់ធ្វើ ៩ ដំណាក់កាលខាងក្រោមទេ នឹងត្រូវបិទគណនី(Account) ហើយ ដូច្នេះ ត្រូវធ្វើ ៩ ដំណាក់កាល ដើម្បីបើកប្រើ Facebook Protect ឲ្យបានមុនថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

១. ចូលទៅកន្លែង (៣ឆ្នូត) រួចចូលទៅកាន់ Settings

២. ជ្រើសរើស Password Security

៣. រើសយក Facebook Protect

៤. ចុច Next, បន្ទាប់មក Next ម្តងទៀត

៥. រកពាក្យ Vulnerabilities បន្ទាប់មករើស account fixed now

៦. រកពាក្យ enable two-step authentication, រួចចុច Enable.

៧. រើស security method រួច ធីកប្រអប់សារ SMS ហើយចុច Continue

៨. បញ្ចូលលេខទូរស័ព្ទរបស់អ្នក ៦ ខ្ទង់ ពេលនោះចេញលេខកូដ ៦ ខ្ទង់ រួចចុច Continue

៩. បន្ទាប់ពីបំពេញរួចរាល់អស់ហើយ សូមចុច Done


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម