និន្នាការ«រលកថ្មី» ! ត្រកូល «ឈិនវ៉ាត់» កូនស្រីលោក ថាក់ស៊ីន ក្លាយជាទីប្រឹក្សាគណបក្សភឿថៃ (អាវក្រហម)

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី30 ខែតុលា ឆ្នាំ2021 ម៉ោង 8:01 នាទី ល្ងាច

 

អត្ថបទលោក សូរ្យរិទ្ធ៖

រឿងនយោបាយដ៏ល្បីកក្រើកនៅស្រុកថៃថ្មីៗនេះ គឺត្រកូល «ឈិនវ៉ាត់» ហក់ចូលនយោបាយគឺកូនស្រីរបស់លោក «ថាក់ស៊ីន ឈិនវ៉ាត់» ដែលខ្ចាត់ព្រាត់ពីស្រុកកំណើតនិរទេសនៅក្រៅប្រទេស ។

សន្និបាតប្រចាំឆ្នាំរបស់គណបក្សភឿថៃ (ក្រុមអាវក្រហម) នៅពេលថ្មីៗនេះ រឿងសំខាន់គឺលេចមុខតួអង្គថ្មីគឺលោកស្រី ភេត ថងថាន ឈិនវ៉ាត់ ឬ «អ៊ុងអ៊ីង» ជាកូនស្រីរបស់លោក ថាក់ស៊ីន ឈិនវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ មានរូបសម្រស់ឆើតដូចម្តាងមីង យីងឡាក់ ធ្វើជាប្រធានក្រុមទីប្រឹក្សាគណបក្សភឿថៃ ហក់ចូលធ្វើនយោបាយ ក្នុងនាមមនុស្សជំនាន់ថ្មី អមដោយសហការីជំនាន់ចាស់ដែលមានបទពិសោធ ។

អ៊ុងអ៊ីង ពោលថា «នាងខ្ញុំសូមអរគុណ នាងខ្ញុំសូមតាំងចិត្តធ្វើការ ក្នុងឋានៈជាទីប្រឹក្សា ឋានៈជាពលរដ្ឋថៃ និងក្នុងឋានៈជាកូនរបស់ឪពុកដែលមិនធ្លាប់ភ្លេចគុណផែនដីថៃ ហើយលោកបានប៉ងប្រាថ្នាត្រឡប់មកស្រុកកំណើតជាថ្មីឡើងវិញ ត្រឡប់មកក្រាបបង្គំអ្នកមានគុណ» ។

ក្នុងឱកាសនោះ ស៊ុមភុង អាម៉នវិវ៉ាត់ ប្រធានគណបក្សភឿថៃ បានថ្លែងលាចេញពីតំណែង ជំនួសដោយលោកស្រី ឈុន ណាន ស្រ៊ីកែវ ជាប្រធានគណបក្សភឿថៃវិញ នេះជានិន្នាការបម្រែបម្រួលក្នុងយុគសម័យថ្មី ដែលត្រូវមានក្រុមឈុតថ្មី មនុស្សជំនាន់ថ្មីដឹកនាំ ។

នាង ភេតថងថាន ឬ អ៊ុងអ៊ីង និង ស្វាមី

នាង ភេតថងថាន ឬ អ៊ុងអ៊ីង តាំងចិត្តជាមួយនឹងការកែទម្រង់បច្ចេកវិទ្យា ហើយមិនហៅខ្លួនឯងថាជាអ្នកនយោបាយទេ ប៉ុន្តែឈានចូលមកជាទីប្រឹក្សាគណបក្ស ដើម្បីជំរុញបង្កើតឱកាសសម្រាប់មនុស្សជំនាន់ថ្មី ។

នៅពេលអ្នកកាសែតសួរថា នៅពេលអនាគតតើបន្ត«ឧត្តមគតិ បែប ថាក់ស៊ីន ឈិនវ៉ាត់» ឬទេ? អ៊ុងអ៊ីង ឆ្លើយថា «យើងទៅដល់ទីណា ក៏ជាកូនរបស់លោកឪពុក នាងខ្ញុំនឹងធ្វើជាទីប្រឹក្សាដ៏ល្អបំផុត» ។

ថ្មីៗនេះ លោកកូនលោកប្រធានាធិបតីហ្វីលីពីន រ៉ូដរីហ្គោ ឌូរតេតេ ក៏ចង់ឲ្យកូនស្រីឈរឈ្មោះជាប្រធានាធិបតីអាណត្តិក្រោយដើម្បីស្នងតំណែងពីឪពុកផងដែរ ។ នេះហើយជាយុគសម័យ «រលកថ្មី» លើដែនដីចាស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម