ដំណឹងកាន់តែល្អ កាន់តែមានសង្ឃឹម ! ចំនួន​អ្នក​ឆ្លង​កូ​វី​ដ-​១៩នៅកម្ពុជា ថយចុះមកក្រោម ១០០ និង​អ្នក​ស្លា​ប់​ថយ​មកនៅត្រឹម ​៧​នាក់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែតុលា ឆ្នាំ2021 ម៉ោង 12:47 នាទី ល្ងាច

តាមតួលេខរបស់របស់ក្រសួងសុខាភិបាល គឺជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា កាន់តែលតិច កាន់តែមានសង្ឃឹមក្នុងការបើកប្រទេសឡើងវិញ ដើម្បីជម្រុញវិស័យសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចគ្រួសារ ទាំងសេដ្ឋកិច្ចសង្គម ដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩ បាន​ថយ​ចុះ​មកនៅត្រឹម ​៩៥​នាក់ និង​អ្នក​ស្លា​​ប់​​ចុះ​មក​ត្រឹមតែ ​៧ ​នាក់​ប៉ុណ្ណោះ ។

ក្រសួងសុខាភិបាល បានបង្ហាញ​នៅ​ថ្ងៃ​ទី ​៣១ ខែតុលា ឆ្នាំ​២០២១ ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន ​៩៥ នាក់ តេស្តដោយម៉ាស៊ីន PCR និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​ ១៩៣ ​នាក់ និង​ស្លា​.​ប់​៧​នាក់ (០៥​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​)»​។

ក្រសួងសុខាភិបាលថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ​៣១ ខែតុលា ឆ្នាំ​២០២១​ នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន ១១៨.៥២២ នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១៤.៧២៧ នាក់ និង​អ្នក​ស្លា​.​ប់​មាន​ចំនួន ២.៧៨៨ នាក់​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម