«មរតកអំណាច» នៅជប៉ុន, «គ្រួសារនយោបាយមិនមែនជារឿងអាក្រក់នោះទេ អ្នកស្នងមរតកនយោបាយ គឺជាអ្នកស្គាល់តំបន់ ស្គាល់សុខទុក្ខប្រជាជន ទទួលខុសត្រូវ ជាងមនុស្សចម្លែកមុខថ្មី»

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី01 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 8:01 នាទី ល្ងាច

អត្ថបទលោក លៀង សូរ្យរិទ្ធ៖

ប្រទេសជប៉ុនបានរៀបចំការបោះឆ្នោតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ នេះ ការបោះឆ្នោតលើកនេះមានបេក្ខជនឈរឈ្មោះមុខថ្មីជាច្រើនរូប ប៉ុន្តែអ្នកទាំងនោះសុទ្ធតែ«ទាយាទត្រកូលអ្នកនយោបាយ» ដែលបន្តអំណាចពីជំនាន់មួយទៅជំនាន់មួយ ។

លោក ស៊ូស៊ូមុ យ៉ាម៉ាជិ អាយុ ៣៨ ឆ្នាំ ជាបេក្ខជនបោះឆ្នោតថ្មីសម្រាប់ខេត្ត Saitama,  ឪពុករបស់គាត់គឺលោក តៃមេ យ៉ាម៉ាងូជិ (Taimei Yamaguchi) អាយុ 72 ឆ្នាំ ជាអ្នកនយោបាយសំខាន់សម្រាប់គណបក្សសេរីប្រជាធិបតេយ្យ ឬ LDP និងជាអ្នកគ្រប់គ្រងប្រទេសអស់រយៈពេល 25 ឆ្នាំមកហើយ គាត់បានបញ្ជូនកូនប្រុសរបស់គាត់ទៅហ្វឹកហាត់ជាលេខារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន យ៉ូឈិហ៊ិដៈ ស៊ូហ្គា (Yoshihide Suga) ក្នុងអាណត្តិដែលលោក ស៊ូហ្គា ជាលេខាទូទៅនៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួសត្រាយផ្លូវនយោបាយសម្រាប់អ្នកស្នងមរតក ។

លោក យ៉ាម៉ាជិ និយាយថា លោកនឹងបន្តមាគ៌ានយោបាយរបស់ឪពុក អភិវឌ្ឍស្រុកកំណើត ។ អ្នកនយោបាយជើងចាស់ដែលគាំទ្ររបស់គណបក្ស LDP បាននាំគ្នាជួយរកសំឡេងឆ្នោត ដោយលើកពាក្យថា «សូមកុំភ្លេចសមិទ្ធផលរបស់លោក យ៉ាម៉ាអូជិ ហើយជួយគាំទ្រលោក យ៉ាម៉ាងូជិ ជាកូនផង»! ។

លោក ឈិអូសាគិ យ៉ាស៊ូហ៊ិសៈ អតីតជាលេខាធិការគណៈរដ្ឋមន្ត្រីរបស់លោក ស៊ិនហ្សូ អាបេ ក៏បានប្រកាសទម្លាក់ដៃឈប់ធ្វើនយោបាយ ហើយឲ្យកូនប្រុសរបស់គាត់ឈរឈ្មោះជាបេក្ខជនបោះឆ្នោតនៅខេត្តអេហ៊ិមិៈ ។

ក្រៅពីនេះ សមាជិក«ព្រឹទ្ធសភា» ក្នុងគណបក្ស LDP ជាច្រើនរូបក៏មិនឈរឈ្មោះបោះឆ្នោតក្នុងលើកនេះទៀតដែរ ហើយបានរុញបន្តឲ្យកូនក្មួយធ្វើនយោបាយតាមលោក ហ៊្វូមិអុៈ គិឈិដៈ ប្រធានគណបក្ស ដែលប្រកាសថា ជំនោរគណបក្ស LDP នឹង «បក់ឆ្ពោះទៅយុគសម័យនៃមនុស្សជំនាន់ថ្មី» ។

ទោះយ៉ាងណាក៏ដោយ លោក គិឈិដៈ រួមទាំងអតីតនាយករដ្ឋមន្ត្រីជាច្រើនរប ដូចជា លោក ស៊ិនហ្សូ អាបេ និង សមាជិកតំណាងរាស្ត្រភាគច្រើនរបស់ជប៉ុន សុទ្ធតែ​មកពី«​ត្រកូលអ្នក​នយោបាយ»​ ដែល​បាន​ស្នង​អំណាច​ពី​ជីតា ឪពុក​ដល់​កូន ក្មួយ ចៅៗរបស់ពួកគេ ។ «ត្រកូលនយោបាយបន្តអំណាចរបស់ប្រទេសជប៉ុនមានចំនួនច្រើនជាងប្រទេសដទៃៗទៀត» ។

នៅក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្ស LDP លើកនេះមាន ៣៣៦ នាក់ មាន ១០៤ នាក់ ឬ 31% មកពីត្រកូលអ្នកនយោបាយ ស្របពេលដែលខាងប្រជាធិបតេយ្យនៃរដ្ឋធម្មនុញ្ញ មេដឹកនាំគណបក្សប្រឆាំង មានបេក្ខជនមកពី«ត្រកូលអ្នកនយោបាយ» ប្រមាណ 12.1% ។

សាស្រ្តាចារ្យ អ៊ូជិយ៉ាមៈ យូ នៃមហាវិទ្យាល័យតូក្យូមានប្រសាសន៍ថា គណបក្ស LDP មានវប្បធម៌បន្តអំណាចជា«គ្រួសារនយោបាយ» ដោយសារមានគុណសម្បត្តិ ៣ យ៉ាងដែលធ្វើឲ្យមានឱកាសឈ្នះការបោះឆ្នោតខ្ពស់ គឺ ៖

មានឈ្មោះល្បីខ្ទរខ្ទា មានមូលនិធិ, អ្នក​ជំនាញ​នយោបាយ​និយាយ​ថា ពួកគេមាន​មូលដ្ឋាន​ល្អ កេរ្តិ៍ឈ្មោះ និង​មូលនិធិ រួមទាំងបទពិសោធន៍ ។ ការទទួលជោគជ័យ​នយោបាយ​ទាមទារ​ទាំង​កម្លាំង និង​ធនធានមនុស្ស បើ​មិន​ដូច្នេះ​ទេ ទោះបី​ពួកគេ​មាន​ចំណេះដឹង និង​ក្តី​ប្រាថ្នា​ក៏ដោយ ឱកាស​​នឹងក្លាយជាអ្នក​នយោបាយ​ក៏វាមាន​តិចតួច​ដែរ ។

ខាងលោក យ៉ូឈិហ៊ិដៈ ស៊ូហ្គា គឺជានាយករដ្ឋមន្ត្រី ពីរបីនាក់មកពីសាមញ្ញជន ក្នុងអំឡុងពេលដឹកនាំគណបក្ស LDP គាត់បានស្នើឱ្យកែលម្អច្បាប់គណបក្ស ការកំណត់ការបន្ត«ពូជគ្រួសារនយោបាយ» ប៉ុន្តែគាត់បែរជាផុតពីអំណាចមុនទៅហើយ ។

ក្រោយពីលោក ហ៊្វូមិអុៈ គិឈិដៈ ជានាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីរបស់គាត់បែរជា «ស្រាថ្មីក្នុងដបចាស់» ដូចជាលោក ឈុនអ៊ិជិ ស៊ូស៊ូគិ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បិតារបស់គាត់គឺលោក សេនកូ ស៊ូស៊ូគិ អតីតនាយករដ្ឋមន្ត្រី ហើយខ្លួនលោក គិឈិដៈ ក៏លេងល្បែងនយោបាយបន្តទាំងឪពុក និង ជីតា ដែលជាសភាតំណាងរាស្ត្រ ។

ចំណែកគណបក្សប្រឆាំង ទោះជាមាន«ត្រកូលនយោបាយ» តិចជាងក៏ពិតមែន ប៉ុន្តែមិនមែនគ្មានការបន្តអំណាចនោះទេ ។ បេក្ខជនជាច្រើនក៏ជាកូនចៅរបស់លោក យូគីអូ អេដាណូ (Yukio Edano), មេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញបាននិយាយថា «គ្រួសារនយោបាយមិនមែនជារឿងអាក្រក់នោះទេ អ្នកស្នងមរតកនយោបាយ គឺជាអ្នកស្គាល់តំបន់ ស្គាល់សុខទុក្ខប្រជាជន ទទួលខុសត្រូវ ជាងមនុស្សចម្លែកមុខថ្មី» ។

សង្គមជប៉ុនមានការអភិរក្សខ្ពស់ ដូច្នេះ ប្រជាជនមានទំនោរជ្រើសរើសអ្នកស្នងមរតករបស់អ្នកនយោបាយ ហើយ​នេះ​ជា​មូលហេតុ​ដែល LDP កាន់​អំណាច​យូរ​មក​ហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម