តម្រួតថៃចាប់រថយន្ត ២ គ្រឿងដឹកពលករខ្មែរខុសច្បាប់ ចូលថៃ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:10 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

គេហទំព័រថៃឈ្មោះ « naewna » ផ្សាយថានៅថ្ងៃទី ២ ខែវិច្ឆិកាថា កងកម្លាំងខេត្តស្រះកែវ ប្រទេសថៃ បានស្កាត់ចាប់រថយន្តពីរគ្រឿងដឹកពលករខ្មែរខុសច្បាប់ ពីព្រំដែនខ្មែរចូលទឹកដីថៃ ដោយប្រើរថយន្តពីរគ្រឿងមានស្លាកលេខជាអក្សរថៃ បើកបរដោយជនជាតិថៃ ។ ក្នុងរថយន្តមួយគ្រឿង ញាត់មនុស្សឡើងណែន ចំនួន ១២ នាក់ស្រី ២ នាក់ និងមួយគ្រឿងទៀតដឹកពលករខ្មែរ ៥ នាក់ ស្រី ១ នាក់ អ្នកទាំង ១៧ នាក់សុទ្ធតែគ្មានឯកសារធ្វើការងារនៅក្នុងប្រទេសថៃឡើយ ។

ឧត្តមសេនីយ៍ឯក ណាត់ ថាផុង ស្នងការ​នគរបាល​ខេត្ត​ស្រះកែវ ដាក់បញ្ជា​​យ៉ាងតឹងរឹង ឲ្យកងកម្លាំងបង្ក្រាប ​និង​បង្ក្រាប​ការ​រត់ពន្ធ​ពលករ​ខ្មែរ​ខុសច្បាប់​ចូល​ប្រទេស​ថៃ រួម​ទាំង​ការ​ស៊ើបអង្កេតរក​បណ្តាញ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​កាត់ទោស​ឱ្យ​បាន​ឆាប់ ។

លោកស្នងការបានឲ្យដឹងទៀតថា ជនចំណាកស្រុកទាំងនេះ បានរត់ពន្ធឆ្លងដែនតាមច្រកធម្មជាតិ ដោយមេខ្យល់ខ្មែរ បានជួលជនជាតិថៃឲ្យបើករថយន្តមកទទួល និងដឹកជញ្ជូន ដល់ការដ្ឋានសំណង់ ក្នុងខេត្តនានា ដោយបង់ថ្លៃដឹកជញ្ជូនដល់អ្នកបើកបរថៃ 1.000 បាតក្នុងមួយនាក់ពេលទៅដល់គោលដៅ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម