គណបក្សកាន់អំណាចជប៉ុន ឈ្នះឆ្នោតសភាតំណាងរាស្ត្រ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី02 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:30 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

គណបក្សសេរីប្រជាធិបតេយ្យ ឬ LDP របស់លោកនាយករដ្ឋមន្ត្រី ហ៊្វូមិអុៈ គិស៊ិដៈ ឈ្នះការបោះឆ្នោតសភាតំណាងរាស្ត្រ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ៣១ ខែតុលា ហើយអាចបន្តកាន់សំឡេងភាគច្រើន ប៉ុន្តែទទួលបានអសនៈតិចជាងមុន ។

ស្ថានីយ៍ទូរទស្សន៍ NHK បានរាយការណ៍លទ្ធផលបោះឆ្នោតសភាតំណាងរាស្ត្រដំណាក់កាលចុងក្រោយ ដោយគណបក្ស LDP របស់លោកនាយករដ្ឋមន្ត្រី គិស៊ិដៈ បានអសនៈ ឬសភាដាយអេត ២១៦ កៅអី រួមជាមួយគណបក្សខូមេតុៈ (Kemeto) គណបក្សសម័ន្ធមិត្តចម្រុះរដ្ឋាភិបាល បានកៅអីក្នុងដាយអេតសភា ២៩៣ កៅអី សរុបទាំងអស់ ៤៦៥ កៅអី កើន ២៣៣ កៅអីដែលជាចំនួនអាសនៈយ៉ាងហោចណាស់ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ នៅមុនការរំលាយសភា គណបក្ស LDP និងគណបក្ស Kometo សភា​មាន​ ៣០៥​ អាសនៈ ធ្វើ​ឲ្យ​គណបក្ស LDP បាន​វិល​មក​កាន់​តំណែង​ភាគ​ច្រើន​ក្នុង​សភា​តំណាង​រាស្រ្ត​ជា​ថ្មី​ម្តង​ទៀត ហើយនឹងបន្តកាន់សំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីបានបង្កើតកំណត់ត្រាយូរអង្វែងចាប់តាំងពីសម័យនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ (Shinzo Abe) ក្នុងការបោះឆ្នោតសកលកាលពីចុងឆ្នាំ 2012 ។

ចំណែកគណបក្សប្រឆាំង ដូចយ៉ាងគណបក្សធម្មនុញ្ញប្រជាធិបតេយ្យជប៉ុន ឬ CDP បានអសនៈក្នុងសភា ៩៦ អសនៈ ចាត់ទុកថាបានទទួលលទ្ធផលយ៉ាប់ជាងមុន ដែលធ្លាប់បានគ្រងកៅអីក្នុងសភា ១០៩ កៅអី ។

លោកនាយករដ្ឋមន្ត្រី គិស៊ិដៈ ​ដែល​ទើប​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃ​ទី ​៤ ខែ​តុលា បញ្ជាក់​ថា ការ​បោះឆ្នោត​សកល​ថ្មី​ ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីបង្កើតភាពស្របច្បាប់សម្រាប់រដ្ឋាភិបាលក្នុងរយៈពេលយូរ ហើយចាត់ទុកថាជាប្រជាមតិរបស់ប្រជាជនជប៉ុនផងដែរ ស្តីពីគោលនយោបាយរបស់គណបក្ស LDP ដែលគ្រប់គ្រងប្រទេសអស់រយៈពេល ១០ឆ្នាំ ពិសេសគោលនយោបាយជំរុញសេដ្ឋកិច្ច  «អាបេ ណូមិកស៍ (Abenomics)» គោលនយោបាយការបរទេសដែលឆ្ពោះទៅរកសហរដ្ឋអាមេរិក និងចិន និងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ដែលទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ ក្នុងរជ្ជកាលនាយករដ្ឋមន្ត្រី យ៉ូស៊ិហ៊ិដៈ ស៊ូហ្គា (Yoshihide Suga) ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម