កម្ពុជាមានសុនខហិតក្លិនរកមេរោគកូវីដ១៩

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:52 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) បានបណ្តុះបណ្តាលសុនខ ម៉ាលីណយ ពូជបែលហ្ស៊ិកចំនួន ១២ក្បាល ដើម្បីហិតក្លិនរកមេរោគកូវីដ១៩។ ក្នុងរយៈពេលវែងមជ្ឈមណ្ឌលសង្ឃឹមថានឹងប្រើប្រាស់សុនខទាំងនេះក្នុងព្រឹត្តិការណសំខាន់ៗ ផ្សេងៗ រួមទាំងព្រឹត្តិការណ៍កីឡាផងដែរ (លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលស៊ីម៉ាក់ បានប្រាប់ AFP) ។

«សុនខមានប្រសិទ្ធភាពច្រើនជាងឧបករណ៍ផ្សេងទៀត», «កន្លងទៅពីរខែកន្លះ សុនខរបស់យើងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃភាពជោគជ័យ ពួកវាអាចហិតក្លិនកូវីដ១៩ បាន» ខុម សុខលី អ្នកបង្ហាត់សុនខប្រាប់ AFP ។

លោក សុខលី ប្រាប់ថា ក្នុងពេលនេះមានសុនខ ៤ ក្បាលដែលអាចត្រួតចាប់ក្លិនកូវីដ១៩ ដែលគេដាក់ក្នុងបំពង់ចម្ងាយប្រវែង ១ ម៉ែត្រ ក្នុងរយៈពេលមិនដល់មួយនាទី ខណៈដែលសុនខ 8 ក្បាលទៀតត្រូវបានហ្វឹកហាត់ស្វែងរកក្លិននៅកន្លែងបើកចំហ «គ្រប់ទីកន្លែង» ។ ការបង្ហាត់វាមិនច្រើនខែប៉ុន្មានទេ ។

«ក្នុងអនាគត ខ្ញុំសង្ឃឹមសុនខទាំងនេះអាចមានចំណែកចូលរួមការពារ ឬ បន្ថយកូវីដ១៩ ព្រោះពួកវារហ័សរហួន រវាសរវៃណាស» លោក សុខលី និយាយ ។

កម្ពុជាបានសន្យាថានឹងលុបបំបាត់គ្រាប់មីន និងគ្រឿងផ្ទុះមិនទាន់ផ្ទុះទាំងអស់នៅឆ្នាំ២០២៥ ដោយមានអង្គការជាច្រើនធ្វើការជាមួយក្រុមដោះគ្រាប់មីន សុនខហិតក្លិន និងកណ្តុរហិតក្លិន ដើម្បីសម្រេចបានគោលដៅ ។

ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសដទៃទៀតដែលប្រើសុនខប្រឆាំងជាមួយកូវីដ១៩ ដូចជា ប្រទេសអេក្វាឌ័រ និង អ៊ីតាលី ជាដើម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម