អាណោចអាធម្ម! រថយន្ត Pickup ដឹកពលករខ្មែរចូលថៃ ក្រឡាប់ ...

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:45 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

នៅថ្ងៃពុធ ទី ៣ ខែវិច្ឆិកា គេហទំព័រ dailynews របស់ថៃបានផ្សាយឲ្យដឹងថា រថយន្ត Pickup ដឹកពលករខ្មែរខុសច្បាប់ បានក្រឡាប់ទៅ​បុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​មនុស្ស​ ៥ ​នាក់​ស្លា.ប់ ស្រី ៣ នាក់ ម្នាក់ជាជនជាតិថៃជា​អ្នកបើកបរ ក្នុងនេះមានអ្នកមានកូវីដ-១៩ មួយនាក់ របួស ៨ នាក់ និងត្រូវពន្លឿនការប្រមូលភស្តុតាង និងបញ្ជូនទៅបូជាភ្លាមៗ កើតហេតុនៅក្នុងទឹកដីខេត្តច័ន្ទបុរី ។

ការស៊ើបអង្កេតឲ្យដឹងថា រថយន្តមួយគ្រឿងនេះ បានដឹកពលករជនជាតិកម្ពុជាចំនួន ១៣ នាក់ទាំងអ្នកបើកបរជន ជាតិថៃម្នាក់ មូលហេតុមកពីបើកក្នុងល្បឿនលឿនហួសប្រមាណ ហើយសភាពផ្លូវបត់បែនច្រើនផង ។

សារព័ត៌មានខាងលើបានសរសេរថា អ្នករងរបួសជាជនជាតិខ្មែរបានរៀបរាប់ថា ពួកគេលួចចូលមកប្រទេសថៃខុសច្បាប់ដើម្បីរកការងារធ្វើ ដោយមានជនជាតិថៃមកទទួលបញ្ជូនទៅតំបន់ឧស្សាហកម្ម 304 ក្នុងខេត្តឆៈឈើងថេរ៉ា ខេត្តឈុនបុរី ខេត្តរៈយ៉ង និងទីក្រុងបាងកក ។

ជារឿយៗ នៅពេលប្រទេសថៃបើកប្រទេសឡើងវិញ (១ វិច្ឆិកា) ពលរដ្ឋកម្ពុជានៅតាមខេត្តមួយចំនួន បានជ្រួលច្របល់នាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ គ្មានខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនឡើយ គឺតែងចាញ់បោកមេខ្យល់នៅព្រំដែន ដោយបង់តម្លៃជាច្រើនពាន់បាត ហើយភាគច្រើនមិនសូវគេចរួចពីតម្រួតថៃឡើយ ។

បញ្ហានេះ គួរក្រសួងការពារបើកចំហឲ្យពលករដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឲ្យបានស្របច្បាប់ បើពុំដូច្នេះទេ ត្រូវអាជ្ញាធរថៃចាប់ឃុំ ឬ ស្លា.ប់ដោយការចូលព្រៃរបៀង ឬ ដោយគ្រោះថ្នាក់ចរាចរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម