អាមេរិកបើកប្រទេសនៅថ្ងៃទី ៨ វិច្ឆិកានេះហើយ តើមានគោលការណ៍អ្វីខ្លះ?

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 2:09 នាទី ល្ងាច

បកប្រែពី prachachat

ដោយ សាវុឌ្ឍ៖

ក្រសួងការបរទេសសហរដ្ឋអាមេរិកផ្សព្វផ្សាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រកាសពីវិធានការនៃការធ្វើដំណើរចូលប្រទេសខាងផ្លូវអាកាស ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះហើយ ។

១. អ្នកចាក់វ៉ាក់សាំង

អ្នកដំណើរដែលមិនមែនសញ្ជាតិអាមេរិក ឬ អ្នកស្នាក់នៅក្នុងអាមេរិក ត្រូវបង្ហាញភស្តុតាងអំពីការចាក់វ៉ាក់សាំងការពារ​​កូវីដ-១៩ គ្រប់ដូសមុនឡើងយន្តហោះ គឺវ៉ាក់សាំងដែលផលិតក្នុងអាមេរិក (Emergency Use Authorization: EUA) និង វ៉ាក់សាំងដែល WHO អនុញ្ញាតឲ្យប្រើបន្ទាន់ (Emergency Use Listing) ។

វ៉ាក់សាំង ១​ ដូស គឺ Janssen/J&J និងវ៉ាក់សាំង ២ ដូស គឺ Pfizer-BioNTech, Moderna, AstraZeneca, Covishield, BIBP/Sinopharm និង Sinovac ចាក់បានយ៉ាងតិច ២ សប្តាហ៍ឡើងទៅមុនថ្ងៃធ្វើដំណើរ ទាំងនេះការចាក់វ៉ាក់សាំង ២ ដូស អាច mix and match ប្រភេទរបស់វ៉ាក់សាំងបាន ។

តម្រូវការចាក់វ៉ាក់សាំងមិនរាប់បញ្ចូលពលរដ្ឋអាមេរិក អ្នករស់នៅក្នុងសហរដ្ឋអាមេរិក និងនាវិក ក៏ដូចជាការលើកលែងសម្រាប់ក្រុមមនុស្សមួយចំនួន ដូចជា អ្នកធ្វើដំណើរសម្រាប់គោលបំណងការទូត និងរាជការ មនុស្សដែលមានអាយុក្រោម 18 ឆ្នាំដែលមានភស្តុតាងពីវេជ្ជសាស្រ្តថាពួកគេមិនអាចចាក់វ៉ាក់សាំងបាន អ្នកធ្វើដំណើរមកពីប្រទេសដែលមានភាពខ្វះខាតក្នុងការចាក់វ៉ាក់សាំងបង្ការ និងអត្រាទទួលវ៉ាក់សាំងទាបជាង 10%  នេះបើយោងតាមបញ្ជីរបស់សហរដ្ឋ អាមេរិក កំណត់ដោយការត្រួតពិនិត្យដែលមិនមែនជា B1/B2 ឬការធ្វើដំណើរសង្គ្រោះបន្ទាន់ដែលមានការអនុញ្ញាតពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

២. លទ្ធផលតេស្តកូវីដ-១៩

អ្នកដំណើរគ្រប់សញ្ជាតិដែលមានអាយុពី ២ ឆ្នាំឡើងទៅ ត្រូវបង្ហាញភស្តុងតាង (1) តេស្តកូវីដ-១៩ ឃើញអវិជ្ជមានមុនឡើងយន្តហោះ ដោយអ្នកបានទទួលវ៉ាក់សាំងគ្រប់ដូសត្រូវតេស្តក្នុង ៣ ថ្ងៃ មុនធ្វើដំណើរ និង អ្នកដែលមិនទាន់ទទួលវ៉ាក់សាំងគ្រប់ដូស ត្រូវតេស្តក្នុង ១ ថ្ងៃមុនធ្វើដំណើរ ។ ត្រូវធ្វើតេស្តបែប viral test, Nucleic Acid Amplification (NAAT) test រួមដល់ឧបករណ៍ RT-PCR ឬ ការធ្វើតេស្តបែប antigen test ដែលបានទទួលការរ៉ាប់រងពីផ្នែកពាក់ព័ន្ធរបស់ប្រទេសខ្លួន ។

ប្រសិនប្រើឈុតធ្វើតេស្តដោយខ្លួនឯង (self-test kit) នឹងត្រូវជាឈុតតេស្តដែលបានទទួលស្គាល់ដោយផ្នែកពាក់ព័ន្ធក្នុងសហរដ្ឋអាមេរិក និងអ្នកជំនាញវេជ្ជសាស្ត្រដែលជាអ្នកផលិតឈុតធ្វើតេស្ត (telehealth) និងការកំណត់ដោយ CDC សហរដ្ឋអាមេរិក ឬ (2) ភស្តុតាងឆ្លងមេរោគកូវីដ-១៩ក្នុងរយៈពេល ៩០ ថ្ងៃមុនធ្វើដំណើរ និងភស្តុតាងបានទទួលអនុញ្ញាតពីពេទ្យថាបានព្យាបាលជា (អ្នកធ្លាប់ឆ្លងកូវីដ១៩) ។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដំណើរទាំងអស់ នឹងត្រូវបានផ្ញើទៅកាន់មជ្ឈមណ្ឌលជាតិសម្រាប់ការគ្រប់គ្រង និងការពារជំងឺ (CDC) របស់សហរដ្ឋអាមេរិក ដើម្បីតាមដានអ្នកដំណើរដែលអាចមានឱកាសឆ្លងមេរោគ ឬពាក់ព័ន្ធជាមួយអ្នកដែលមានមេរោគក្នុងពេលស្នាក់នៅសហរដ្ឋអាមេរិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម