ក្មួយៗត្រៀមខ្លួន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ ធ្វើនៅថ្ងៃទី ២៧ ធ្នូ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:44 នាទី ល្ងាច

ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ នៅថ្ងៃទី ២៧ ធ្នូ ២០២១ ខាងមុខនេះហើយ ។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ បាក់ឌុប) នៅថ្ងៃទី ២៧ ធ្នូ ២០២១ នេះ ។

ដូច្នេះ សូមក្មួយៗប្រឹងប្រែងរំឭកមេរៀន និងយកចិត្តទុកដាក់ត្រៀមខ្លួនដើម្បីប្រឡង ក្រោយមេរោគកូវីដ-១៩ បានបង្ខំឲ្យរៀនតាមអនឡាញជាប់រហូត មិនមានការឲ្យជាប់ទាំងអស់គ្នាដូចកាលពីឆ្នាំមុនឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម