ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមទិវាបុណ្យឯករាជ្យ​ជាតិ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 8:37 នាទី ល្ងាច

អត្ថបទ សូរ្យសែងៈ

នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១នេះ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅវិមានឯករាជ្យ និង ព្រះបរមរូបព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនខាងកើតវិមានឯករាជ្យ មួយថ្ងៃមុនការប្រារព្ធខួបលើកទី ៦៨ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩​ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)។

គួរបញ្ជាក់ថា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២១ នេះ ត្រូវបានប្រារព្ធឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៨ នៃកងយោពលខេមរភូមិន្ទផងដែរ ។

បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំឭកឲ្យឃើញអំពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ក្នុងការទាមទារឯករាជ្យឲ្យប្រទេសកម្ពុជា រួចចាកផុតពីអាណានិគមនិយមបារាំង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម