រដ្ឋាភិបាលអូស្ត្រាលីសន្យាផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួនជាង ៣លានដូស

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:58 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អូស្ត្រាលីបានសន្យានឹងផ្តល់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ ដល់កម្ពុជាចំនួនជាង ៣លានដូស ដើម្បីចាក់ដូសជម្រុញឲ្យប្រជាជនកម្ពុជា ។

ការ​សន្យានេះ ក្រោយ​​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី Maris Payne  ដោយមានគោលដៅពង្រីកទំនាក់ទំនងទ្វេភាគី ។

ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក្នុងលំដាប់ទី ៣ ក្នុង ១៨៤ ប្រទេសក្នុងពិភពលោក ដែលមានប្រជាជនសរុប ១៦ លាននាក់ ។

«រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចរកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនកម្ពុជាចំនួន ៣.២៥០.០០០ ដូស ដោយមួយលានដូសដំបូងនឹងបញ្ជូនឲ្យនៅមុនដំណាច់ឆ្នាំនេះ» សម្តេចតេជោមនាប្រសាសន៍ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម