ក្រសួងសន្តិសុខសហរដ្ឋអាមេរិក ព្រមានពីហិង្សាក្នុងប្រទេស បង្កដោយក្រុមភេរវកម្មអន្តរជាតិ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:36 នាទី ល្ងាច

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានផ្សព្វផ្សាយឯកសារ National Terrorism Advisory System Bulletin (NTAS) ព្រមានឲ្យប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមប្រព្រឹត្តអំពើហឹង្សាក្នុងប្រទេស (Domestic Violent Extremists- DVEs) ដែលបំផុសគំនិតដោយភេរវករអន្តរជាតិ ដែលអាចបង្កឡើងក្នុងអំឡុងរដូវវិស្សមកាល និងថ្ងៃបុណ្យសាសនា ដែលជារឿយៗជាគោលដៅនៃការវាយប្រហារ ។

ការព្រមាននោះ គឺ​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​មានគ្រាអាសន្ន និង​ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ក្នុង​ស្ថានភាព​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ខ្លួន​ពួកគេ ​រួមទាំងផ្តល់ការជូនដំណឹងទៅប៉ូលីសក្នុងតំបន់ ឬ FBI ក្នុងករណីមានការសង្ស័យ ឬចលាចលណាមួយ នេះរួមបញ្ចូលទាំងការគំរាមកំហែងតាមអ៊ីនធឺណិតផងដែរ ។

ការប្រកាសខាងលើ នឹងប្រយ័ត្នម៉ោង ១៦.០០ នាទី នៃថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

 

 

ប្រភពពី springnews

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម