ប្លែកទៀតហើយ! កន្លែងប.នសោភិនី មានប្រូម៉ូសិនពិសេសសម្រាប់អ្នកចូលចាក់វ៉ាក់សាំង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:35 នាទី ល្ងាច

កន្លែងបម្រើផ្លូវភេទ ឬបនសោភិនីដែលបើកស្របច្បាប់មួយកន្លែងនៅក្នុងទីក្រុងវៀនណា ប្រទេសអូទ្រីស និងក៏ជាកន្លែងចាក់វ៉ាក់សាំងផងដែរ បានប្រកាសមានប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវ ដែលចូលមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីនេះ នឹងមានសិទ្ធិប្រើសេវាកម្មជាមួយនារីៗតាមចិត្ត «Free» ៣០ នាទី (Relax Sex) ។

ប្រូម៉ូសិននេះធ្វើឡើងតែថ្ងៃច័ន្ទតែប៉ុនណោះ រហូតរយៈពេលមួយខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ដើម្បីអូសទាញប្រជាជន ពិសេសបុរសៗឲ្យមកចាក់វ៉ាក់សាំងកាន់តែច្រើនឡើងៗ ។ ក្រៅពីនេះ នៅមានប្រូម៉ូសិនមួយទៀត ដោយអ្នកដែលមកចាក់វ៉ាក់សាំងនឹងបានទទួលបានប័ណ្ណចូលក្លឹបសូណាចំនួន 40 អឺរ៉ូទៀតផង ។

កន្លែងចាក់វ៉ាក់សាំងមួយនេះ ក៏បើកឲ្យកុមារអាយុទាបជាង ១៤ ឆ្នាំចូលចាក់វ៉ាក់សាំងកូវីដ១៩បានដែរ តែត្រូវមកជាមួយមនុស្សចាស់ ចំណែកក្មេងស្រីក៏អាចចូលមកចាក់បានដូចគ្នា ។

កន្លែងបម្រើផ្លូវភេទខាងលើនេះឲ្យដឹងថា ក្រោយពីមេរោគកូវីដ១៩រាតត្បាតខ្លាំង បានធ្វើឲ្យភ្ញៀវធ្លាក់ចុះពាក់កណ្តាល ដូច្នេះហើយទើបចាប់ផ្តើមមានគំនិតខាងលើ ដើម្បីឲ្យភ្ញៀវត្រឡប់មកប្រើសេវាជាថ្មី ។

បច្ចុប្បន្នប្រជាជនអូទ្រីសដែលចាក់វ៉ាក់សាំងគ្រប់ដូសមានចំនួន ៦៤% នៃប្រជាជនទាំងអស់ អ្នកដែលមិនបានចាក់វ៉ាក់សាំង មិនអាចចូលហាងអាហារ សណ្ឋាគារ ហាងអ៊ុតសក់ ឬ ទីស្ថានដទៃទៀត ៕

ប្រភពៈ Sky News

រូបភាពៈ Fun Palast

ដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម