យកចិត្តដល់ម្លឹងណ៎! ត្រឹមតែទៅចាក់វ៉ាក់សាំងគ្រប់ដូសបានរង្វាន់ ១ លានដុល្លារអូស្ត្រាលី

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:13 នាទី ល្ងាច

ទីភ្នាក់ងារព័តមានបរទេសបានផ្សាយថា ស្ត្រីជនជាតិអូស្ត្រាលីអាយុ ២៥ ឆ្នាំ បានទទួលប្រាក់រង្វាន់ធំ ១ លានដុល្លារអូស្ត្រាលី ត្រឹមតែទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រប់ដូស ។

ប្រជាជននៅក្នុងប្រទេសអូស្ត្រាលីបានទទួលចាក់វ៉ាក់សាំងគ្រប់ដូស នឹងបានសិទ្ធិទទួលរង្វាន់ធំ «Million Dollar Vax» ជារង្វាន់ដើម្បីជម្រុញទឹកចិត្តឲ្យប្រជាជនចូលទៅចាក់វ៉ាក់សាំងឲ្យលឿនបំផុត ។ យុទ្ធនាការនេះក៏ត្រូវបានសាទរផងដែរ ថាជាការលើកទឹកចិត្តដ៏អស្ចារ្យមួយ ដោយមនុស្សជាង 80 ភាគរយបានទទួលនូវកម្មវិធីចាក់វ៉ាក់សាំងគ្រប់ដូស ។

រង្វាន់នេះធ្លាក់ទៅលើនារីម្នាក់ឈ្មោះ ចូអ៊ែន ស៊ូ ដោយនាងប្រាប់ថា នឹងនាំឪពុកម្តាយទៅសម្រាកនៅសណ្ឋាគារផ្កាយ ៥ នៅពេលបើកប្រទេស និងយកប្រាក់រង្វាន់នេះទៅបណ្តាក់ទុនរកស៊ី និងធ្វើដើម្បីសង្គមក្នុងពេលអនាគត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម