កក្តិកធ្លាក់ខ្យល់ សម្តេចតេជោយល់ចិត្តយុវវ័យ ! សម្តេចឲ្យពិធីមង្គលការមិនកំណត់ចំនួនមនុស្ស តែអាស្រ័យទីតាំង!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:59 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសដ៏រីករាយ រីកថ្លើមប្រមាត់ ជូនដល់ប្រជាពលរដ្ឋ មាន ២ ចំណុចសំខាន់ ៖

១. ការរៀបចំមង្គលការ ដែលថ្មីៗកន្លងទៅនេះ សម្តេចបានអនុញ្ញាតឲ្យមនុ្សចូលរួមត្រឹម ២០០ នាក់ ដោយមិនគិតអ្នកផ្តល់សេវា តែឥឡូវនេះសម្តេចតេជោមានប្រសាសន៍យ៉ាងចំហថា ម្ចាស់ផ្តើមការអាចអញ្ជើញភ្ញៀវចំនួន ៥០០-៧០០ នាក់ និងអាចរាប់ពាន់នាក់ តែរក្សាគម្លាត តាមវិធានការក្រសួងសុខាភិបាល ហើយអាស្រ័យទៅតាមទីតាំងធំ តូច ។

សម្តេចបានសង្កត់ធ្ងន់ថា ការអញ្ជើញភ្ញៀវ ធ្វើឡើងអ្នកដែលបានចាក់វ៉ាក់សាំង ហើយចំពោះអ្នកដែលមិនបានចាក់ដោយសារការហាមឃាត់របស់គ្រូពេទ្យ ក៏អាចចូលរួមបាន ប៉ុន្តែចំពោះអ្នកគេចវេសមិនមិនចាក់វ៉ាក់សាំងការពារ​កូវីដ១៩ មិនអនុញ្ញាតចូលរួមឡើយ ។

«ឥឡូវនេះ មនុស្សអាចចូលរួមរាប់រយ រាប់ពាន់បាន ទៅតាមទីតាំង ដោយកំណត់តាមក្រសួងសុខាភិបាល អាច ៧ នាក់ក្នុងមួយតុ ឬ តាមគម្លាត នេះជាការបើកទូលាយ ស្របពេលដែលយើងបើកប្រទេសឡើងវិញ» សម្តេចប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ ។

សម្តេចបានអំពាវនាវឲ្យរក្សាគម្លាត តាមពិធីប្រពៃណី ពិធីរៀបអាពាហ៍ពិពាហ៍ ដោយមានអាល់កុល ពិនិត្យកម្តៅ ចាំបាច់ត្រូវលាងដៃក្នុងពិធី ។ នេះជាការដោះស្រាយនូវកង្វល់របស់បងប្អូន ដែលថាបានអញ្ជើញភ្ញៀវមិនគ្រប់ ។

២. ពិធីសាសនាផ្សេងៗ ក៏មិនចាំបាច់កំណត់ចំនួនមនុស្សចូលរួមនោះទេ ក្រសួងសុខាភិបាល ត្រូវចូលរួមជាមួយក្រសួងធម្មការ យកស្តង់ដារគម្លាត ១,៥ ម ។ តាមទីកន្លែងដែលអាចដាក់បាន គ្រិស្តសាសនាក៏ដោយ សាសនាអីស្លាមក៏ដោយ សាសនាព្រះពុទ្ធក៏ដោយ ត្រូវអនុវត្តយកគោលការក្រសួងសុខាភិបាល តាមទីធ្លាតូច ធំ និង ត្រូវមានម៉ាស អាល់កុល គម្លាត ធ្វើឡើងនៅទូទាំងប្រទេស ចំណុចពិសេសគឺ ក្មួយៗ ចៅៗរៀបការ កំពុងកក់ទាំងអស់ នឹងទទួលបានព័ត៌មានដ៏ល្អនេះ តែសូមកុំឲ្យមានបញ្ហាក្រោយពិធី ។

សម្តេចក៏បានអង្វរករដល់ KTV ខារ៉ាអូខេ ឌីស្កូថេក ត្រូវរង់ចាំក្រោយខែវិច្ឆិកា ឆ្នាំ ២០២១ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម