អស្ចារ្យណាស់ កម្ពុជាជាប់លេខ ១ ខាង​ប្រទេសជា​មិត្តមេត្រីរបស់ពិភពលោក

ទេសចរណ៍ថ្ងៃអាទិត្យ ទី14 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:52 នាទី ព្រឹក

 

 

ប្រភព AFP PHOTO / ROSLAN RAHMAN

ដោយលោក សូរ្យរិទ្ធ៖

គេហទំព័រ Rough Guides ដែលជាក្រុមហ៊ុនសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ពិភពលោក ពីចក្រភពអង់គ្លេសបានចេញផ្សាយនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្តីពីការស្ទង់មតិរបស់អ្នកតាមដាននៅលើ Twitter និង Facebook ដើម្បីស្វែង​រក «ប្រទេសដែលមានមិត្តភាពបំផុតក្នុងពិភពលោក» របស់អ្នកនិយមលេងអ៊ីនធឺណិត ដោយប្រទេសទាំង 10 ដែលត្រូវបានបោះឆ្នោតជ្រើសរើសដែលមានពិន្ទុច្រើនជាងគេ ក្នុងនេះព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ ខាងប្រទេសជាមិត្តរបស់ពិភពលោក ។

ខាងក្រោម សារព័ត៌មានគេហទំព័រ «មតិអ្នក (www.matenak.com)» សូមលើកយកប្រទេស ១០ និងចំណាត់ថ្នាក់ពី​លេខ ១០ មកមុន ។

 

ចំណាត់ថ្នាក់ទី ១០ ៖ ប្រទេសស្រីលង្កា

នៅក្នុងការស្ទង់មតិពីអ្នកតាមដាន Rough Guides បានផ្តល់ហេតុផលថាបានពេញចិត្តចំពោះប្រជាជន ស្រីលង្កា និងជាប្រទេសដែលមានទឹកចិត្តសប្បុរស ជ្រះថ្លា ហើយស្ថានទីទេសចរណ៍ក៏ស្រស់ស្អាត ។

ចំណាត់ថ្នាក់ទី ៩៖ ប្រទេសស្កុតលែន

ប្រទេសស្កុតលែនទទួលបានការបោះឆ្នោតបានចំនួនច្រើន តាមរយៈ Twitter និង វេបសាយ Rough Guides ដែលអ្នកទេសចរណ៍ទៅកម្សាន្តបានទាក់ទាញចិត្ត និងចាប់អារម្មណ៍ ពិសេសប្រជាជននៅជនបទ ។

ចំណាត់ថ្នាក់ទី ៨ ៖ ហ្វីជី

ជាប្រទេសមួយដែលភ្ញៀវទេសចរណ៍បានទៅកម្សាន្តតែងពោលពាក្យថា ពួកគេធ្លាប់ទៅទេសចរណ៍ជាច្រើនប្រទេស ប៉ុន្តែនៅពេលបានមកប្រទេសហ្វីជី ដែលជាប្រទេសតូច តែទាក់ទាញអារម្មណ៍ណាស់ ។

ចំណាត់ថ្នាក់ទី ៧ ៖ ប្រទេសឥណ្ឌូនេស៊ី

ការស្ទង់មតិបង្ហាញថា ប្រទេសឥណ្ឌូនេស៊ី ពោរពេញទៅដោយមនុស្សជាមិត្ត និងផ្តល់ការស្វាគមន៍ល្អ ហើយក៏មានរមណីយដ្ឋានទេសចរល្អៗ សប្បាយៗច្រើន ។

ចំណាត់ថ្នាក់ទី ៦ ៖ មីយ៉ាន់ម៉ា

ទោះជាកន្លងមក មីយ៉ាន់ម៉ាប្រឈមនឹងសង្គ្រាមស៊ីវិលក៏ដោយ តែភាពចងជាមិត្តមេត្រីរបស់ប្រជាជន មានចិត្តទូលំទូលាយ និង អធ្យាស្រ័យល្អ ។

ចំណាត់ថ្នាក់ទី ៥ ៖ ប្រទេសថៃ

ជាប្រទេសដែលបានពិន្ទុបោះឆ្នោតច្រើន ដោយការស្ទង់មតិ @halcyonnicole ឃើញថា មានភាពរាក់ទាក់ ញញឹម រួសរាយ ។

ចំណាត់ថ្នាក់ទី ៤ ៖ ប្រទេសនេប៉ាល់

ជនជាតិនេប៉ាល់ជាក្រុមជនជាតិភាគតិច វាមានភាពលេចធ្លោ និងអាចនិយាយបានច្រើនភាសា ចំណុចមួយទៀតដែលគួរអោយចាប់អារម្មណ៍ក្នុងក្រសែភ្នែកអ្នកទេសចរ គឺភាពរួសរាយរាក់ទាក់របស់ប្រជាជននេប៉ាល់នេះតែម្តង ។

ចំណាត់ថ្នាក់ទី ៣ ៖ ប្រទេសលាវ

អ្នកតាមដានរបស់ Rough Guides បានបោះឆ្នោតឲ្យប្រទេសលាវជាប្រទេសរាប់ជាមិត្តបំផុតលំដាប់ទី ៣ ​ក្នុងនោះ @halcyonnicole សរសេរនៅលើ Twitter ថា ភាពស្និទ្ធស្នាលហាក់បីដូចជារបៀបរស់នៅរបស់ប្រជាជនឡាវ ក្នុងរយៈពេល ៣ សប្តាហ៍ដែលគាត់ទៅទេសចរណ៍នៅប្រទេសលាវ មិនបានឮសំលេងឡូឡា វ៉ូសវ៉ាសអ្វីឡើយ ។

ចំណាត់ថ្នាក់ទី ២ ៖ ប្រទេសហ្វីលីពីន

Rough Guides បង្ហាញថា ប្រទេសហ្វីលីពីន ជាប្រទេសមួយដែលភ្ញៀវទេសចរណ៍រំលងមិនបាន គេពេញចិត្តប្រទេសជាមិត្តនៃសេចក្តីសុខរបស់ប្រជាជនហ្វីលីពីន ។

ចំណាត់ថ្នាក់ទី ១ ៖ ព្រះរាជាណាចក្រកម្ពុជា

ជាប្រទេសដែលគេបោះឆ្នោតបានពិន្ទុច្រើនបំផុតលំដាប់ទី ១ ជាប្រទេសមានមិត្តមេត្រីក្នុងពិភពលោក ដោយភ្ញៀវទេសចរ និង @halcyonnicole និយាយថា ប្រទេសកម្ពុជាពោរពេញទៅដោយ ស្នាមញញឹម រួសរាយរាក់ទាក់ សុភាពទន់ភ្លន់ ទាងសម្តី ទាំងចរិយា របស់ប្រជាជនកម្ពុជា ទើបធ្វើឲ្យបណ្តាភ្ញៀវទេសចរណ៍ដែលបានមកប្រទេសកម្ពុជា ពេញចិត្តជាអនេក ដែលគេហៅថា «ទឹកដីនៃស្នាមញញឹម (Land of Smiles)» ៕

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម