សហភាពអឺរ៉ុប(EU) អនុម័តសត្វកណ្តូបជាអាហារមានប្រូតេអ៊ីនខ្ពស់

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី14 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 6:54 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

សម្រាប់សត្វកណ្តូប ប្រជាជនកម្ពុជាបានបរិភោគមុនគេ ដោយសារវាសម្បូរនៅតាមវាលស្រែចម្ការ គេយកវាទៅលីងដូចសត្វចង្រិតដែរ តែអ្នកធ្លាប់បរិភោគបានប្រាប់ថា សត្វកណ្តូបឈ្ងុយឆ្ងាញ់ជាងសត្វចង្រិត ។

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ទីភ្នាក់ងារព័តមាន REUTERS រាយការណ៍ថា សហភាពអឺរ៉ុប  (EU = European Union) បានអនុម័តយល់ព្រមឲ្យសត្វកណ្តូបធ្វើជាអាហារជាផ្លូវការ ព្រោះជាផ្នែកមួយនៃវិធីសាស្រ្តក្នុងការអភិវឌ្ឍន៍ប្រព័ន្ធកសិកម្ម និងការផ្តល់នូវប្រភពអាហារប្រកបដោយនិរន្តរភាពសម្រាប់មនុស្ស ។

សត្វកណ្តូបដែលទទួលទានបាន គឺ migratory locust ជាដែលមានចំនួនច្រើននៅទ្វីបអាស៊ី អាហ្រ្វិក អូស្ត្រាលី និង ញូវហ្សឺលែន ។

EU ផ្សព្វផ្សាយថា កណ្តូបដែលយកមកទទួលទានជាអាហារ ត្រូវយកស្លាប និងជើងចេញ អាចត្រូវបានធ្វើជាសម្ងួត  ឬកិន ជាអាហារសម្រន់ ឬជាគ្រឿងផ្សំអាហារ ។ សត្វកណ្តូបវាមានប្រូតេអ៊ីនខ្ពស់ណាស់ មិនមានអ្វីដែលបង្កឲ្យកង្វល់ គួរតែប្រុងប្រយ័ត្នចំពោះអ្នកដែល​ប្រតិកម្ម​អាលែហ្សី ។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ សត្វល្អិតគឺជាប្រភពអាហារដែលមានជីវជាតិខ្ពស់ និងមានសុខភាពល្អ ដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា ខ្លាញ់ ប្រូតេអ៊ីន វីតាមីន ជាតិសរសៃ ក៏ដូចជាសារធាតុរ៉ែផ្សេងៗ ហើយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបានទទួលទានសត្វល្អិតជាអាហារជារៀងរាល់ថ្ងៃអស់រយៈពេលជាយូរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម