ជនជាតិថៃ ៤៣ នាក់ត្រូវថៅកែចិនឃុំក្នុងអគារ ត្រូវបានដោះលែង និងប្លុងចោលនៅក្រុងភ្នំពេញ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:03 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ថ្ងៃនេះ (១៩ វិច្ឆិកា) អ្នកយកព័ត៌មានរាយការណ៍ថា ខាងតម្រួតថៃ និង នគរបាលកម្ពុជា រួមទាំងស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ បានជួយពលរដ្ឋថៃ​ដែលឃុំ​​ជាប់​ក្នុង​អគារ​ធំ​មួយ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែលអ្នកទាំងនោះ​ត្រូវ​ថៅកែចិន​បោក​ឱ្យ​ធ្វើ​ការងារដូច​ទាសករ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ជិត ​២០​ម៉ោង ​ក្នុង​ចំណោម​ ៩៩​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកាកន្លងមក ។

ថៅកែចិនជាម្ចាស់ល្បែងអនឡាញខុសច្បាប់ បានយល់ព្រមដោះលែងពលរដ្ឋថៃចំនួន ៤៣ នាក់ឲ្យត្រឡប់មកប្រទេសវិញ ដែលអ្នកទាំងនោះបានយកទៅទុកចោលនៅកណ្តាលផ្សារមួយនាទីក្រុងភ្នំពេញ ដែល​ជនជាតិ​ថៃ​ទាំង​នេះ​មិន​ត្រូវ​បង់​ថ្លៃ​លោះ​ម្នាក់ៗ 60,000-100,000 បាតតាមការព្រមព្រៀងនោះឡើយ ។

ព័ត៌មានត្រូវបានមន្ត្រីថៃបង្ហើបឲ្យដឹងថា ពលរដ្ឋថៃចំនួន ៩៩ នាក់ ដែលអាជ្ញាធរជួយ បានចុះហត្ថលេខាលើលិខិតយល់ព្រមទទួល​យកបំណុលសម្រាប់ការចំណាយទាក់ទងនឹងការស្នាក់នៅសណ្ឋាគារ អាហារ ថ្លៃធ្វើដំណើរ ជាដើម ដែលរដ្ឋាភិបាលថៃនឹងទទួលខុសត្រូវលើការបង់ថ្លៃចំណាយទាំងអស់ ហើយជនជាតិថៃទាំង ៩៩នាក់ ត្រូវបាននាំមកក្នុងដំណើរការតាមផ្លូវច្បាប់របស់កម្ពុជា ដោយសារពួកគេធ្វើការដោយខុសច្បាប់ មុនពេលនិរទេស និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសថៃវិញ ។

ចំណែកពលរដ្ឋថៃចំនួន ៤៣ នាក់ដែលថៅកែចិនទុកចោល ត្រូវអាជ្ញាធររៀបចំរថយន្តបឺស ២ គ្រឿង ដឹកទៅកាន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំបញ្ជូនទៅប្រទេសថៃវិញ នៅចំណុចក្លងលឹក ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ នៅថ្ងៃ ច័ន្ទ ទី ២២ ខែវិច្ឆិកាខាងមុខនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម