ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង នឹងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៧ នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:05 នាទី ល្ងាច

 

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា អមដោយសមាជិក ៨ រូបផ្សេងទៀត នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៧ នៃ ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឬហៅកាត់ថាអាស៊ាន-ផេក « ASEAN-PAC (ASEAN Parties Against Corruption)» ដែលភាគីប៊្រុយណេជាម្ចាស់ផ្ទះ និង ដឹកនាំកិច្ចប្រជុំតាមរយៈសន្និសីទវីដេអូ ។

កិច្ចប្រជុំនេះផ្តោតលើប្រធានបទ «ការប្រឆាំងអំពើពុករលួយក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការប្រឆាំងអំពើពុករលួយ ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់» ។

កិច្ចប្រជុំអាស៊ានផេកនេះ នឹងពិភាក្សាដើម្បីចែករំលែកបទពិសោធថ្មីៗក្នុងការពង្រឹងសមត្ថភាពលើការងារប្រឆាំងអំពើពុករលួយនៃទីភ្នាក់ងារ ឬស្ថាប័នប្រឆាំងអំពើពុករលួយដែលមានសមាជិកប្រទេសទាំង ១០ ដើម្បីជួយពង្រឹងការងារទីភ្នាក់ងារ ឬស្ថាប័នរបស់ខ្លួន ហើយក៏ជាកិច្ចសហការការងារក្នុងតំបន់ផងដែរ ៕

អត្ថបទ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម