អាមេរិកអញ្ជើញ ១១០ ប្រទេសចូលរួមប្រជុំកំពូល ក្នុងនេះប្រទេសអាស៊ានបាន ៣

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី25 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:36 នាទី ព្រឹក

ចិនបានរារាំងយ៉ាងខ្លាំង ក្រោយលោក ចូ បៃដេន ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញតៃវ៉ាន់ចូលrYmប្រជុំកំពូលខាងប្រទេសប្រជាធិបតេយ្យ តាមប្រព័ន្ធវីដេអូ រួមជាមួយប្រទេសផ្សេងៗចំនួន ១១០ ប្រទេស ក្នុងនេះប្រទេសអាស៊ាន ១០ មានតែប្រទេស ៣ ប៉ុនណោះ គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀង បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្កាចំពោះការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ ដោយសង្កត់ធ្ងន់ថាតៃវ៉ាន់គឺ ទឹកដីដែលមិនអាចបំបែកបានរបស់ចិន ។

ចំណែកតៃវ៉ាន់បានថ្លែងអំណរគុណប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការអញ្ជើញនេះ ហើយបាននិយាថា ការប្រជុំលើកនេះនឹងជាឱកាសបង្ហាញឲ្យឃើញថា តៃវ៉ាន់ជាកោះគ្រប់គ្រងឯករាជ្យដែលទទួលស្គាល់ក្នុងវេទិកាពិភពលោក ប៉ុន្តែចិនមិនពេញចិត្ត និងមិនអាចនៅស្ងៀមបានឡើយ អាចនឹងមានបញ្ហានៅពេលខាងមុខ ។

ការប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ ២០២១ អ្វីដែលគួរឲ្យស្រងាកចិត្ត គឺភឿនរបស់អាមេរិក ដូច ជា ប្រទេស សិង្ហបុរី ថៃ វៀតណាម មិនត្រូវបានអញ្ជើញ រីឯប្រទេសលាវ កម្ពុជា ប៊ុ្រយណេ មីយ៉ាន់ម៉ា ក៏ដូចគ្នាដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម