មេរោគបំប្លែង B.1.1.529 សាហាវជាងមុន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី26 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 8:36 នាទី ល្ងាច

បកប្រែពី springnews ៖

អាហ្វ្រិកខាងត្បូងបានជួបកូវីដបំប្លែងថ្មី B.1.1.529 សាហាវជាងមុន ងាយស្រួលឆ្លង ដែលមានអ្នកឆ្លង ៧៧ នាក់ហើយ ក្នុង ៣ ប្រទេស គឺអាហ្វិ្រកខាងត្បូង ប៊ុតស្វាណា និង ហុងកុង  លោក ចូ ផាឡា (Joe Phaahla) រដ្ឋមន្ត្រីក្រសួសុខាភិបាអាហ្វ្រិកនិយាយ ។

មេរោគបំប្លែងថ្មីនេះ B.1.1.529 បានបង្ហាញខ្លួនលើកដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ដែលអង្គការសុខភាពពិភពលោក (WHO) បានឲ្យឈ្មោះជាផ្លូវការនៅថ្ងៃសុក្រ ទី ២៦ ខែវិច្ឆិកានេះ ។

ប្រភេទថ្មីនៃ COVID B.1.1.529 មានបម្រែបម្រួលច្រើនជាង 50 ដែលខ្ពស់ខុសធម្មតា ខណៈនេះគេបានរកឃើញអ្នកឆ្លង ៧៧ នាក់ហើយនៅក្នុងអាហ្វ្រិកខាងត្បូង ប៊ុតស្វាណា និងអ្នកដំណើរពីអាហ្វ្រិកខាងត្បូងទៅហុងកុង ដោយចំណុចចាប់ផ្តើមឆ្លងពីខេត្តហ្គួតេង (Guateng) ប្រទេសអាហ្វ្រិកខាងត្បូង ។ លោក ហ្វាឡា រដ្ឋមន្ត្រីសុខាភិបាលអាហ្វ្រិកខាងត្បូងនិយាយ ។

សាស្ត្រាចារ្យ ធូលិអូ ដឺ អូលីវេរ៉ា នាយកមជ្ឈមណ្ឌលការពាររោគរាតត្បាតមានប្រសាសន៍ថា កូវីដ១៩ បំប្លែងពូជ B.1.1.529 វាឆ្លងលឿនណាស់ គេត្រូវការសិក្សាមួយរយៈសិនចំពោះមេរោគបំប្លែងនេះ ហើយអ្វីដែលការពារឲ្យមានប្រសិទ្ធភាព គឺវ៉ាក់សាំង ។

លោក សាចិត ចាវីដ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសថា ប្រទេសក្នុងទ្វីបអាហ្វ្រិក ៦ មានជាអាទិ៍ អាហ្វ្រិកខាងត្បូង ណាមីប៊ី ឡេសូថូ ប៊ុស្វាណា អេសវ៉ាទិនី និងហ្ស៊ីបាបវេ ត្រូវដាក់ទៅក្នុង «បញ្ជីក្រហម» សម្រាប់ការធ្វើដំណើររបស់អង់គ្លេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម