ទស្សនកិច្ចរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ធ្វើឲ្យចិនធ្វើសមយុទ្ធភ្លាមៗ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី27 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:23 នាទី ល្ងាច

អទ្ថបទ សូរ្យសែង៖

កងទ័ពចិនបានធ្វើសមយុទ្ធសមុទ្រ និងអាកាស នៅជិតច្រសមុទ្រតៃវ៉ាន់ ក្រោយសមាជិកសភាខុនហ្គ្រេសសហរដ្ ឋអាមេរិកធ្វើទស្នកិច្ចកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ដើម្បីបង្ហាញបេះដូងគាំទ្រតៃវ៉ាន់ ដែលចិនចាត់ទុកថាជាដែនដីរបស់របស់ខ្លួន និងបានចោទតៃវ៉ាន់ថា ព្យាយាមស្វែងរកឯករាជ្យភាពពីចិន តែចិនបាននិយាយថា ទោះជាប្រើកម្លាំងបង្ខំក៏ដោយ ។

អ្នកនាំពាក្យកងបញ្ជាការបូពារបស់ចិនថ្លែងនៅថ្ងៃទី ២៧ ខែវិច្ឆិកានេះថា ការល្បាតត្រៀមកម្លាំងតស៊ូខាងអាកាស និងសមុទ្ររបស់កងទ័ពចិនមានឡើងក្នុងច្រកចមុទ្រតៃវ៉ាន់កាលពីថ្ងៃទី ២៦ វិច្ឆិកា ដែលជាវិធានការចាំបាច់ក្នុងការតបតចំពោះស្ថានការណ៍បច្ចុប្បន្នក្នុងដែនទឹកតៃវ៉ាន់ ហើយថាកងទ័ពចិននឹងគ្រប់គ្រងអធិបតេយ្យ និងបូរណភាពនៃដែនដីរបស់ប្រទេសជាតិ ។

«កងកម្លាំងប្រដាប់អាវុធការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងអន្តរាគមន៍របស់កងកម្លាំងខាងក្រៅ និងការឃុបឃិតផ្តាច់ខ្លួន ដែលគេហៅថា ឯករាជ្យភាពរបស់តៃវ៉ាន់ ។

កាលពីថ្ងៃទី ២៦ វិច្ឆិកា ក្រសួងការបរទេសចិន បានសម្តែងការរារាំងយ៉ាងខ្លាំង ចំពោះការធ្វើទស្សនកិច្ចរបស់សមាជិកសភាខុនហ្គ្រេសសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ាក ថាខាណូ ប្រធានគណៈកម្មការកិច្ចការយោធា ដែលបានទៅជួបប្រធានាធិបតីតៃវ៉ាន់ លោកស្រី វ៉ើន ឆៃអ៊ិង កាលពីថ្ងៃទី ២៥ វិច្ឆិកាកន្លងមក ដើម្បីសម្តែងការគាំទ្រតៃវ៉ាន់ពេញមុខ ។ លោកស្រី ឆៃ ពោលថា «តៃវ៉ាន់នឹងរួមសហការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងតម្ឡៃសេរីភាព ប្រជាធិបតេយ្យ និងដើម្បីធានាសន្តិសុខ ស្ថិរភាពក្នុងភូមិភាគ ។

ការទស្សនកិច្ចលើកនេះ ចាត់ទុកជាលើកទី ២ ក្នុងខែវិច្ឆិកានេះ ដែលបង្កើតការមិនពេញចិត្តរបស់ចិនយ៉ាងខ្លាំង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម