ការស្ទង់មតិ ជួបថា ប្រជាជនថៃ ក្នុងមួយគ្រួសារមានបំណុលជាមធ្យម 1.24 លានបាត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី28 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:00 នាទី ល្ងាច

ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2021 សាកលវិទ្យាល័យសួនតុសិត (Suan Dusit) ធ្វើការស្ទង់មតិសាធារណៈសម្រាប់តែអ្នកដែលមានបំណុលនៅទូទាំងប្រទេស ដែលលទ្ធផលមនុស្សចំនួន 1,059 នាក់ (ការស្ទង់មតិតាមអ៊ីនធឺណិត) ចន្លោះថ្ងៃទី 22-25 ខែវិច្ឆិកា ឆ្នាំ 2021 ប្រធានបទ «ស្ថានភាពបំណុលថៃថ្ងៃនេះ» ដើម្បីឆ្លុះបញ្ចាំងពីមតិអំពីបញ្ហាចម្បងរបស់ប្រជាជនថៃសព្វថ្ងៃនេះគឺ ប្រាក់ចំណូល ចំណាយ និងបំណុលដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលកូវីដ១៩ រីករាលដាល វានឹងប៉ះពាល់ដល់អាយុជីវិតមនុស្សកាន់តែច្រើន ។ លទ្ធផលអាចត្រូវបានសង្ខេបដូចខាងក្រោម:

 

១. ប្រជាជនថៃមានបំណុលប្រភេទណាខ្លះ

លំដាប់ទី ១ ប័ណ្ណឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួន 46.52%

លំដាប់ទី ២  ប្រាក់កម្ចីផ្ទាល់ខ្លួន ទិញផ្ទះ ខុនដូ អគារពាណិជ្ជកម្ម ។ល។ 39.85%

លំដាប់ទី ៣ ចំណាយក្នុងជីវិតប្រចាំថ្ងៃ 35.46%

លំដាប់ទី ៤ រថយន្ត ម៉ូតូ 30.79%

លំដាប់ទី ៥​​ ការអប់រំ វង់ថ្លៃសិក្សា 15.73%

 

២. ជាមធ្យមប្រជាជនមានបំណុលក្នុងមួយគ្រួសារ ប្រមាណ ​1,248,847.03 បាត

តិចជាង 500,000 បាត 48.18%

1,000,000 – 2,999,999 បាទ 22.85%

3,000,000 បាតឡើងទៅ 15.26%

500,000 – 999,999 បាត 13.71%

៣. ប្រជាជនគិតថានឹងប្រើបំណុលបានទាំងអស់ឬទេ

គួរនឹងប្រើបំណុលបានទាំងអស់ 71.11%

មិនច្បាស់ 15.20%

មិនគួរប្រើបំណុលបានទាំងអស់ 13.69%

៤. ប្រជាជនស្ត្រេស និងកង្វល់ជាមួយនឹងបំណុលក្នុងកម្រិតណា

ស្ត្រេស និងកង្វល់មធ្យម 38.15%

ស្ត្រេស និងកង្វល់តិច 31.49%

ស្ត្រេស និងកង្វល់ខ្លាំង 22.74%

មិនស្ត្រេស និងមិនខ្វល់ 7.62%

៥. អាកប្បកិរិយារបស់មនុស្សបន្ទាប់ពីបន្ទុកបំណុល

លំដាប់ទី ១ គ្រោងនឹងចំណាយកាន់តែខ្លាំង 60.23%

លំដាប់ទី ២ ធ្វើការខ្លាំងឡើង រកប្រាក់ចំណូលបន្ថែម 55.04%

លំដាប់ទី​ ៣ ស្វែងរក​ព័ត៌មាន​អំពី​ការគ្រប់គ្រង​បំណុល កាត់បន្ថយ​ការប្រាក់ 40.25%

លំដាប់ទី ៤ សាកល្បង​សំណាង​បាន​លុយ​សង​បំណុល 31.51%

លំដាប់ទី ៥ ខ្ចីលុយពីមនុស្សជុំវិញច្រើនឡើង 25.36%

 

៦. ប្រជាជនគិតថា គួរដោះស្រាយបំណុលរបៀបណា

លំដាប់ទី ១ ដោះស្រាយដោយខ្លួនឯង មានរបៀប មានផែនការចំណាយ សន្សំបាន 80.88%

លំដាប់ទី ២ រដ្ឋរៀបចំរចនាសម្ព័ន្ធបំណុល កាត់បន្ថយអត្រាការប្រាក់កម្ចី 61.85%

លំដាប់ទី ​៣ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា បង្កើន​ប្រាក់​ចំណូល បង្កើន​ការងារ 52.81%

លំដាប់ទី ៤ អប់រំប្រជាជនអំពីការគ្រប់គ្រងបំណុល 31.30%

លំដាប់ទី ៥ ស្ថាប័នហិរញ្ញវត្ថុជួយរៀបចំផែនការហិរញ្ញវត្ថុ 23.31%

 

៧. នរណា? នឹងជួយបញ្ហាបំណុល

លំដាប់ទី ១ ខ្លួនឯង 89.23%

លំដាប់ទី ២ គ្រួសារ មនុស្សជិតស្និទ្ធ 46.33%

លំដាប់ទី ៣ ធនាគារ 36.70%

លំដាប់ទី ៤ សហគមន៍សន្សំ 22.97%

លំដាប់ទី ៥ ហាងបញ្ចាំ 11.25%

អ្នកស្រី ផនផាន់ បួថង (Pornphan Buathong) អ្នកស្រាវជ្រាវនៅសួនតុសិត នៃសាកលវិទ្យាល័យសួបនតុសិតបានបង្ហើបពីការស្ទង់មតិបានរកឃើញថា មនុស្សភាគច្រើនមានបំណុលកាតឥណទាន ប្រាក់កម្ចីផ្ទាល់ខ្លួនមានចំនួនច្រើនជាងគេគឺ 46.52%, បន្ទាប់មកគឺប្រាក់កម្ចីទិញផ្ទះ 39.85 ភាគរយ, បំណុលជាមធ្យមប្រហែល 1,248,847.03 បាតក្នុងមួយគ្រួសារ ដែលត្រូវបានគេរំពឹងថានឹងអាចសងបំណុលទាំងអស់ 71.11 ភាគរយ, មានអារម្មណ៍ស្ត្រេស និងទុក្ខកង្វល់ 38.15 ភាគរយ, ទោះយ៉ាងនេះក្តី ការដោះស្រាយបញ្ហាបំណុលត្រូវដោះស្រាយដោយខ្លួនឯង វិន័យ ការរៀបចំផែនការចំណាយ សន្សំប 80.88 ភាគរយ បន្ទាប់មកគឺការរៀបចំរចនាសម្ព័ន្ធបំណុលរដ្ឋឡើងវិញ, កាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចី 61.85% និង «ខ្លួនឯង» ដើម្បីជួយដោះស្រាយបញ្ហាបំណុល 89.23% បន្ទាប់មកគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ 46.33% ៕

ប្រភព www.naewna.com

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម