មេរោគកូវីដ១៩ បំប្លែងថ្មី អូម៉ាយខ្រុន (Omicron) បានវាយប្រហារដល់អឺរ៉ុបហើយ ដែលធ្វើឲ្យបណ្តាប្រទេសមួយចំនួនត្រូវបិទព្រំដែនដាក់គ្នា ។ ប្រទេសស្វីសបានរឹតបន្តឹង កាក់ខ្លួនអ្នកធ្វើដំណើរមកពីអង់គ្លេស ឆេក ហុល្លង់ អេហ្ស៊ីប និង ម៉ាឡាវី ដែលមានអ្នកមេរោគអូអាយខ្រុន ។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ប្រទេសស្វីសបានចេញបញ្ជាហាមជើងហោះហើរផ្ទាល់មកពីអាហ្វ្រិកខាងត្បូង និងប្រទេសខ្លះ ដោយសារតេស្តរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ដោយបានហាមយ៉ាងតឹងរឹងអ្នកធ្វើដំណើរមកពីប្រទេស អ៊ីស្រាអែល ហុងកុង និង ប៊ែលហ្ស៊ីក ។
ក្រៅពីនេះនៅត្រួតឃើញមេរោគអូម៉ាយខ្រុនថ្មី ២ ករណីនៅក្នុងរដ្ឋបាវ៉ារៀ ភាគខាងត្បូងរបស់អា្លល្លឺម៉ង់ និងអ៊ីតាលី ដែលជាប្រទេសមិត្តជិតខាងរបស់ស្វីស ។
ប្រទេសអឺរ៉ុបដែលរកឃើញមេរោគ Omicron មាន អង់គ្លេស ឆេក ហុល្លង់ ប៊ែលហ្ស៊ីក អូទ្រីស និង ដាណឺម៉ាក ។ លោកនាយករដ្ឋមន្ត្រី បូរីស ចនសាន់ ពោលថា អ្នកឆ្លងនឹងត្រូវកាក់ខ្លួន ១០ ថ្ងៃ ដោយមិនគិតពីការចាក់វ៉ាក់សាំងហើយ និងបញ្ជាឲ្យពាក់ម៉ាសក្នុងហាងទំនិញ អគារមួយចំនួន និងប្រព័ន្ធដឹកជញ្ជូនសាធារណៈផ្សេង២ ៕
Photo by Fabrice COFFRINI / AFP
ដោយ សាវុឌ្ឍ