ហ្ស៊ី ជិនពីង សន្យាផ្តល់វ៉ាក់សាំង ១.០០០ លានដូសដល់ទ្វីបអាហ្វ្រិក

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:31 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង បានសន្យានៅក្នុងកិច្ចប្រជុំ ចិន-អាហ្វ្រិក សាំមីត កាលពីថ្ងៃច័ន្ទ ទី ២៩ ខែវិច្ឆិកាថា ចិននឹងប្រគល់វ៉ាក់សាំងការពារកូវីដ១៩ ទៅប្រទេសក្នុងទ្វីបអាហ្វ្រិក ១.០០០ លានដូស ។

ការថ្លែងរបស់លោក ហ្ស៊ី ថា ចិនបរិច្ចាគវ៉ាក់សាំងដោយផ្ទាល់ ៦០០ លានដូស ចំណែក ៤០០ លានដូសទៀត ត្រូវបានផ្តល់តាមរយៈប្រភពផ្សេងទៀត ដូចជាការវិនិយោគលើកន្លែងផលិតវ៉ាក់សាំង ។

ពាក្យសន្យារបស់មេដឹកនាំចិនលើកនេះ មានឡើងនៅក្នុងសម័យប្រជុំកំពូល ចិន និងមេដឹកនាំប្រទេសក្នុងទ្វីបអាហ្វ្រិកនៅទីក្រុងដាំអាំមីអាឌីអ៊ូ ក្បែរទីក្រុងដាការ ប្រទេសសេណេហ្គាល់ ដែលផ្តោតទៅលើពាណិជ្ជកម្ម និងសន្តិសុខ ។

ចិនវិនិយោគច្រើននៅអាហ្វ្រិក ទិន្នន័យ​ពី​ស្ថានទូត​ចិន​នៅ​ទីក្រុង​ដាការ​បង្ហាញ​ថា​ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទ្វីបនេះ តម្លៃពាណិជ្ជកម្មផ្ទាល់ខ្ពស់ដល់ ២០០ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ ។

អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៨ នៅទ្វីបអាហ្រ្វិកនៅតែមានកម្រិតទាប បើធៀបនឹងប្រទេសដទៃទៀតលើពិភពលោក ដែលប្រទេសជាច្រើនពឹងផ្អែកលើវ៉ាក់សាំងដែលបានបរិច្ចាគនៅបរទេស ដោយសារតែកង្វះខាតកន្លែងផលិតនៅក្នុងប្រទេស និងការចំណាយខ្ពស់ក្នុងការទិញវ៉ាក់សាំងក្នុងបរិមាណច្រើន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម