គ្រូពេទ្យអាហ្វ្រិកខាងត្បូងនិយាយថា អ្នកឆ្លងមេរោគ Omicron ភាគច្រើនមិនអាការធ្ងន់ តែមានអាការប្លែកច្រើនយ៉ាង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:15 នាទី ល្ងាច

 

ប្រភពពី New York Post

រូបភាព South African Medical Association

បកប្រែដោយ សូរ្យសែង៖

លោកស្រីវេជ្ជបណ្ឌិត អេងជេលិក គូតសៀ ប្រធានសមាគមគ្រូពេទ្យអាហ្វ្រិកខាងត្បូង ដែលបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Omicron ឲ្យដឹងថា អាការអ្នកឆ្លងមិនមានសភាពធ្ងន់ធ្ងរទេ តែមានអាការប្លែកច្រើនយ៉ាង ។

លោកស្រីឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ វិច្ឆិកា មានអ្នកជំងឺបានចូលមកព្យាបាលនៅគ្លីនិករបស់លោកស្រីនៅក្នុងទីក្រុងព្រីតូរៀ (Pretoria) ត្រួតឃើញវិជ្ជមាន តែមានអាការប្លែកពីអ្នកជំងឺកូវីដ១៩ ដែលលោកស្រីធ្លាប់ព្យាបាល គឺមិនមានអាការបាត់ក្លិន បាត់រសជាតិ មានក្អកបន្តិចបន្តួច ។

លោកស្រីបញ្ជាក់ដូច្នេះ «វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែមានរោគសញ្ញាជាច្រើនដូចជា ឈឺសាច់ដុំ អស់កម្លាំងថ្ងៃទីពីរ និងញ័រខ្លួន​ ហើយឡូវនេះកំពុងព្យាបាលនៅផ្ទះ» វេជ្ជបណ្ឌិត គូតសៀ មានប្រសាសន៍ ​បើ​តាម​សារព័ត៌មាន The Telegraph របស់​ចក្រភព​អង់គ្លេសផ្សាយ ។

លោកស្តី្របានប្រទះកុមារអាយុ ៦ ឆ្នាំ មានកម្តៅសីតុណ្ហភាពខ្ពស់ ជីពចរលោតលឿន នៅពេលព្យាបាលបាន ២ ថ្ងៃក៏មានអាការល្អឡើងវិញ ។ លោកស្រីណែនាំថា អ្នកជំងឺដែលមកព្យាបាលសុទ្ធតែមានសុខភាពល្អ ប៉ុន្តែគួរបារម្ភចំពោះមនុស្សអាយុខ្ពស់ ដែលមិនបានទទួលការចាក់វ៉ាក់សាំង ព្រោះមេរោគប្រភេទ Omicron មានផលប៉ះពាល់ចំពោះប្រភេទមនុស្សជំពូកនេះ ពិសេសអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែម និង រោគបេះដូង ។

ឮដូច្នេះសូមកុំធ្វេសប្រហែស នៅតែអនុវត្ត ៣ ការពារ ៣កុំ របស់សម្តេចតេជោ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម