ម៉ាឡេស៊ីជួបអូមីក្រុងជាលើកដំបូងហើយ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី03 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:44 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

លោក ខៃរី ចាម៉ាលុដឌីន រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី បានថ្លែងនៅថ្ងៃសុក្រ ទី ៣ ខែធ្នូនេះថា បានជួបមេរោគកូរ៉ូណា ២០១៩ ប្រភេទបំប្លែងថ្មីអូមីក្រុងជាលើកដំបូង ។

អ្នកឆ្លងនេះជានារីជនជាតិអាហ្វ្រិកខាងត្បូងអាយុ ១៩ ឆ្នាំ កំពុងសិក្សានៅក្នុងមហាវិទ្យាល័យឯកជនមួយក្នុងទីក្រុងអ៊ីប៉ូហ៍ រដ្ឋប្រេះ បានធ្វើដំណើរត្រឡប់មកពីសួរសុខទុក្ខគ្រួសារនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី មកដល់ព្រលានយន្តហោះកួឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ដោយធ្វើតេស្ត RT-PCR នៅអាកាសយានដ្ឋាន ។ នាងបានរួមដំណើរជាមួយអ្នកដទៃ ៥ នាក់ទៀត ត្រូវកាក់ខ្លួននៅមហាវិទ្យាល័យ ១០ ថ្ងៃ ។

លោក ខៃរី ឲ្យដឹងថា និស្សិតរូបនេះកំពុងកាក់ខ្លួន មិនមានអាការឈឺអ្វីទេ និងធ្លាប់បានទទួលការចាក់វ៉ាក់សាំង Pfizer ២ ម្ជុលរួចហើយ តែទោះយ៉ាងណា និស្សិតរូបនោះធ្វើតេស្តនៅថ្ងៃទី ២ ធ្នូ បានរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ៕

ប្រភពពី The Straits Times,The Star Online

រូបភាព Mohd RASFAN / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម