ចេញមកហើយៗ!! សម រង្ស៊ី អ៊ីម៉េលចូលកាសែត RUETER ថា កម្ពុជាមិនមែនកូរ៉េខាងជើងទេ!

នយោបាយថ្ងៃសុក្រ ទី03 ខែធ្នូ ឆ្នាំ2021 ម៉ោង 9:13 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ទីភ្នាក់ងារព័តមាន រ៉យទ័រ (REUTERS) ដែលវេបសាយ MGRonline របស់ថៃស្រង់មកថា ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឲ្យកូនច្បង ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី លោក សម រង្ស៊ី មេប្រឆាំងផ្តាប់មុខនៅក្រៅស្រុក បានពោលថា ការឲ្យកូនស្នងតំណែង គឺសម្រាប់ការពារសម្តេច ។

ដោយរសាប់រសល់ក្នុងចិត្តពេកផង ណាមួយនឹកឈ្នានិសផង លោក សម រង្ស៊ី បានសរសេរចូលទៅក្នុងអ៊ីម៉េលរបស់កាសែត REUTERS ថា «ការប៉ងប្រាថ្នាឲ្យលោក ហ៊ុន ម៉ាណែត បន្តតំណែងជានាយករដ្ឋមន្ត្រី គឺមិនបានសម្រេចទេ ដោយសារកម្ពុជាមិនមែនជាទ្រព្យសម្បត្តិសួនតួរបស់គ្រួសារសម្តេច ហ៊ុន សែន ហើយក៏មិនមែនជាកូរ៉េខាងជើងដែរ» ។

អ្នកវិភាគនិយាយថា អ្វីដែលលោក សម រង្ស៊ី និយាយ គឺជាភាសា «ទើស ជាទម្លាប់រត់មាត់ប្រឆាំងផ្កាប់ត្រឡោក» ទោះហៀរទឹកមាត់ ព្រួសទឹកមាត់សម្អុយដាក់គេយ៉ាងណា ក៏តាំងខ្លួននៅតែមិនស្អុយ មួយថ្ងៃៗ ដេក ដើរ ឈរអង្គុយ រកតែនឹកពាក្យ «ជំទាស់» តែរហូត ជា«មុខរបរ» ដែលប្រជាជនខ្មែរលែងមានជំនឿ ធ្វើនយោបាយបែបអ៊ុយជ្រុយ មានតែមួយក្បាច់រស់តែក្នុងអណ្តូង ឃើញមេឃ ឃើញផ្កាយ តែមួយប្រឡោះ គឺ «រកនឹកឈ្លេចតែរឿងជំទាស់គេ» ឲ្យតែរហូត ​។

ថ្មីៗនេះ ត្រូវបានលោក កឹម សុខា និងកូនស្រីរបស់គាត់ «ខោកឃ្លូសៗ»  ឲ្យបញ្ឈប់កេងចំណេញ  និងបោកប្រាស់សាធារណជន» សូម្បីបងប្អូនខ្មែររស់នៅបរទេស ក៏នាំគ្នាធ្វើបាតុកម្ម ដែលដើរតែឃោសនាបោកប្រាស់ចង់ឲ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP ចេះនិយាយទៅរួច! ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម