សម្តេចក្រឡាហោម ស ខេង ៖  បង្កើតការិយាល័យច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយអំពើពុករលួយ  ថ្ងៃចន្ទ ២៩ វិច្ឆិកា ២០២១

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែធ្នូ ឆ្នាំ2021 ម៉ោង 2:31 នាទី ល្ងាច

 

ដើម្បីរួមចំណែកបំបាត់អំពើពុករលួយ តាមសេវាសាធារណៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីកាត់បន្ថយអំពើពុករលួយ និងផ្តល់ភាពងាយស្រួលក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើបន្ថែមទៀត​ ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ខាងលើប្រាប់អ្នកសារព័ត៌មាន ក្រោយពីចុះត្រួតពិនិត្យប៉ុស្តិ៍រដ្ឋបាលនគរបាលដីឥដ្ឋ ការិយាល័យច្រកចេញ-ចូលតែមួយ នៅសាលាស្រុកគៀនស្វាយ ខេត្តកណ្តាល និងការចុះត្រួតពិនិត្យកន្លែងបណ្តុះបណ្តាលរបស់នគរបាលនៃរាជបណ្ឌិតសភានគរបាលជាមួយលោក គ្រឹស្ទាន បើហ្គើ Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១​។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កាលពីមិនទាន់មានការិយាល័យច្រកចេញ-ចូលតែមួយ ប្រជាពលរដ្ឋពិបាកក្នុងកិច្ចការពឹងពាក់ដល់អាជ្ញាធរលើសេវាសាធារណៈផ្សេងៗ ម្យ៉ាងវិញទៀតក៏បានកាត់បន្ថយរឿងអសកម្មរបស់អាជ្ញាធរមូលដ្ឋានផងដែរ ។

សម្តេចក្រឡាហោមថា ប្រសិនបើមិនបម្រើពួកគាត់ឱ្យបានស្រួលបួល និងទាន់ពេលវេលាទេនោះ ប្រជាពលរដ្ឋអាចមានសិទ្ធិទៅប្តឹងទៅការិយាល័យមួយទៀត គឺការិយាល័យប្រជាពលរដ្ឋ ហើយថ្នាក់លើនឹងចាត់វិធានការដល់ពួកគេភ្លាមៗផងដែរ ។ បើតាមសម្តេចក្រឡាហោម ស ខេង ការិយាល័យច្រកចេញ-ចូលតែមួយនេះនឹងធ្វើឡើងគ្រប់ស្រុកខេត្ត-ខណ្ឌ ទាំងអស់នៅទូទាំងប្រទេស ហើយឥឡូវទើបតែបានបួនរាជធានី-ខេត្តតែប៉ុណ្ណោះ ដោយក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តបាត់ដំបង ៕

ប្រភព កម្ពុជាថ្មី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម