ទោះបីមិនទាន់មានអ្នកស្លាប់ពីមេរោគបំប្លែងថ្មី Omicron ក៏ដោយ ការឆ្លងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបកាន់តែអាក្រក់ទៅៗ ។
ចំនួនករណីដែលបានឆ្លងមេរោគកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាមធ្យមប្រមាណ ១២០.០០០ នាក់ក្នុងមួយថ្ងៃនៅក្នុងសប្តាហ៍នេះ ជាចំនួនច្រើនបំផុតចាប់តាំងពីខែកញ្ញាមក នេះបើតាមព័ត៌មានប្រមូលផ្តុំដោយសាកលវិទ្យាល័យ Johns Hopkins និង Bloomberg News ។ រហូតដល់ថ្ងៃសុក្រ ទី ១០ ខែធ្នូ ២០២១ នៅតែជាមូលហេតុចម្បងនៃការឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុង ២៥ រដ្ឋក៏ដោយ ។
របាយការណ៍ស្រាវជ្រាវរបស់ London School of Hygiene & Tropical Medicine បង្ហាញថា អូមីក្រុង មានសក្តានុ ពលក្នុងការបង្កឱ្យមានរលកនៃការបាត់បង់ជីវិតនៅក្នុងប្រទេសអង់គ្លេស និងឆ្លងជិត ៧៥.០០០ នាក់ក្នុងរដូវរងារនេះ ។ នេះបើតាមរបាយការណ៍របស់កាសែត The Guardian ។
មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុប (European Center for Disease Prevention and Control ) ឲ្យដឹង ថា គេបានរកឃើញអ្នកជំងឺអូមីក្រុងចំនួន ៧៣២ នាក់ក្នុង ២២ ប្រទេសនៃអឺរ៉ុប តែនៅមិនទាន់មានរបាយការណ៍អ្នកស្លាប់ ឬ ឈឺធ្ងន់ធ្ងរនៅឡើយទេ ៕
Photo by Nikolay DOYCHINOV / AFP
ដោយ សាវុឌ្ឍ