តោះមកអានសំណួរ-ចម្លើយរបស់កញ្ញា ៥ រូប Miss Universe ចុងក្រោយ តើចម្លើយមួយណាឆ្លើយល្អ?

នារីថ្ងៃច័ន្ទុ ទី13 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:29 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

សម្រាប់កញ្ញាជ្រើសរើសចូលទៅ ១០ រូបចុងក្រោយ នៃការប្រកួតស្រីស្អាត Miss Universe 2021 នាងទាំងនោះ ត្រូវបានដើរបង្ហាញសម្រស់ឈុតរាត្រី ដែលប្រទេសនីមួយបានច្នៃម៉ូដយ៉ាងស្អាតៗ ។

ចំណែកបវរកញ្ញារបស់កម្ពុជាគឺ ងិន ម៉ារ៉ាឌី បានធ្លាក់ទៅហើយ តែមុននឹងធ្លាក់កញ្ញាបានបង្ហាញពីឈុតវ្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់ និងបានបញ្ចេញសមត្ថភាពអស្ចារ្យដើម្បីឲ្យឆាកអន្តរជាតិកាន់តែស្ងើច ។

ស្រីស្អាតទាំង ១០ រូបចុងក្រោយមានដូចខាងក្រោម ៖

១. កញ្ញា ណាឌៀ ហ្វើរេរ៉ា (Nadia Ferreira) មកពីប្រទេសប៉ារ៉ាហ្គាយ

 

២. កញ្ញា មីសែល ម៉ារី កូឡុន (Michelle Marie Colon) មកពីប្រទេស ព័រតូរីកូ

 

៣. កញ្ញា អែល ស្មីត (Elle Smith) មកពីសហរដ្ឋអាមេរិក

 

៤. កញ្ញា ហាណាស សានឌូ (Harnaaz Sandhu) មកពីប្រទេសឥណ្ឌា

 

៥. កញ្ញា ឡាតេឡា មិស្វាន (Latela Mswane) មកពីប្រទេសអាហ្វ្រិកខាងត្បូង

 

៦. កញ្ញា ចាន់តេល អូ ប្រៃអេន (Chantel O’Brian) មកពីប្រទេសបាហាម៉ាស

 

 

៧. កញ្ញា ប៊ីទ្រិច លូជិ ហ្គូម៉េស (Beatrice Luigi Gomez) មកពីប្រទេសហ្វីលីពីន

 

៨. កញ្ញា ក្លេម៉ង់ បូទីណូ (Clemence Botino) មកពីវប្រទេសបារាំង

 

៩. កញ្ញា វ៉ាឡឺរៀ អាយ៉ូស (Valeria Ayos) មកពីប្រទេសកូឡុំប៊ី

 

១០. ថេសាលី ហ្ស៊ីមមឺម៉ង់ (Thessaly Zimmerman) មកពីប្រទេស អារូបា

 

បន្ទាប់មក ការចម្រាញ់យកស្រីស្អាត ៥ រូប ដោយភ្ជាប់ទៅនឹងសំណួរផ្សេងៗគ្នា មានដូចខាងក្រោម ៖

 

១. កញ្ញា ហាណាស សានឌូ (Harnaaz Sandhu) មកពីប្រទេសឥណ្ឌា

សំណួរ៖ មនុស្សជាច្រើនគិតថាបញ្ហានៃការប្រែប្រួលអាកាសធាតុ (ការឡើងកំដៅផែនដី) គឺជារឿងបោកបញ្ឆោត តើ​អ្នក​អាច​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា ?

- ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាជឿថា ការពារប្រសើរជាងព្យាបាល ព្រោះ​យើង​ឃើញ​ថា​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កំដៅ​ផែនដី​គឺ​ពិត​ជា​កើត​ឡើងពិតប្រាកដមែន យើងគួរតែការពារ និងការពារប្រសើរជាង ។

 

២. កញ្ញា ឡាតេឡា មិស្វាន (Latela Mswane) មកពីប្រទេសអាហ្វ្រិកខាងត្បូង

សំណួរ៖ តើ​សារ​នៅក្នុងបណ្ដាញ​សង្គម​ដែល​យើង​បង្ហោះ​ប៉ះពាល់​ដល់​អនាគត​របស់មនុស្ស​នោះ​ដែរ​ឬ​ទេ ?

- អ្វី​ដែល​យើង​បង្ហោះ​លើ​បណ្ដាញ​សង្គម​នឹង​នៅ​មាន​រហូត ដែលនាងគិតថា យើងគួរតែអាចរីកចម្រើនពីវា ។

 

៣. កញ្ញា ណាឌៀ ហ្វើរេរ៉ា (Nadia Ferreira) មកពីប្រទេសប៉ារ៉ាហ្គាយ

សំណួរ៖ តើ​ស្ត្រី​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​ការ​បង្អាប់​រាង​កាយ (Body shaming) ឬ​ការ​រិះគន់​លើ​រាង​កាយ​អ្នក​ដទៃ?

- រាងកាយរបស់យើងប្រៀបដូវវត្តអារាមសំខាន់ ដូច្នេះយើងត្រូវថែរក្សាវាឱ្យបានល្អ យ៉ាង​ណា​ក៏​ដោយ យើង​គួរ​បណ្តុះ​សម្រស់​ដែល​ចេញ​មក​ពី​ខាង​ក្នុង​ដើម្បី​ឲ្យ​វា​ភ្លឺ​រលោង ។

 

២. កញ្ញា វ៉ាឡឺរៀ អាយ៉ូស (Valeria Ayos) មកពីប្រទេសកូឡុំប៊ី

សំណួរ៖ តើ​ស្ត្រី​អាច​ធ្វើ​ជា​អ្នកដឹកនាំ​ពិភពលោក​បាន​ល្អ​កម្រិតណា? តើពិភពលោកនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច?

- ស្ត្រីមានអំណាចក្នុងការបង្កើតសម្លេង ប៉ុន្តែលើសពីពាក្យសម្ដី យើងក៏មានសកម្មភាពដែលអាចបង្កើតថាមពលផងដែរ ហើយនៅទីនេះនៅ Miss Universe យើងអាចសម្រេចចិត្តថាតើយើងអាចធ្វើអ្វីសម្រាប់សង្គម ស្ត្រីត្រូវតែបញ្ចេញសំឡេង ដើម្បីឱ្យសកលលោកនេះមានលក្ខណៈតែមួយជាមួយគ្នា ។

 

៣. កញ្ញា ប៊ីទ្រិច លូជិ ហ្គូម៉េស (Beatrice Luigi Gomez) មកពីប្រទេសហ្វីលីពីន

សំណួរ៖ ក្នុងស្ថានភាពប្រែប្រួលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ តើ​អ្នក​មាន​យោបល់​យ៉ាង​ណា? វ៉ាក់សាំងការពារលិខិតឆ្លងដែន ?

- វ៉ាក់សាំងលិខិតឆ្លងដែនមានសារសំខាន់ក្នុងការជួយគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។ ប័ណ្ណចាក់វ៉ាក់សាំង បង្ការគឺជាស្តង់ដារសម្រាប់ពិនិត្យអ្នកធ្វើដំណើរចូល និងចេញ វាជាទំនួលខុសត្រូវរបស់មនុស្សទូទាំងពិភពលោកដែលត្រូវធ្វើដំណើរ ។

ទីបំផុត Miss Universe ប្រទេសឥណ្ឌាដ៏ស្រស់ស្អាត គឺកញ្ញា ហាណាស សានឌូ (Harnaaz Sandhu)បានពាក់មកុដក្នុងការប្រកួតឆ្នាំនេះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម