ថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា ផ្ញើសារលិខិតជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី14 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:24 នាទី ល្ងាច

ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានគោរពផ្ញើសារលិខិតជូនស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ និងមានសុខភាពល្អបរិបូរណ៍ កម្លាំង​ពលំមាំមួនជានិរន្តរ៍ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ជួយប្រជាជាតិកម្ពុជាឲ្យរួចផុតពីទុក្ខលំបាក ពី​សេចក្តីស្រេកឃ្លាន បង្កដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ និងជួយទុរគតជន ចាស់ជរា កុមារកំព្រា ជនពិការ ស្ត្រីមានវិបត្តិ ឲ្យចាកផុតពីទុក្ខលំបាក ពិសេសក្នុងបរិបទមេរោគកូវីដ១៩ រាតត្បាត សម្តេចបានបរិច្ចាគថវិការយ៉ាងច្រើនជួយសម្រាលដល់រាជរដ្ឋាភិបាលកម្ពុជា ។

ខ្លឹមសារទាំងស្រុងនៃសារលិខិតមានដូចខាងក្រោម ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម