សម្តេចតេជោ ហ៊ុន សែន ៖ ការចាក់វ៉ាក់សាំងបានផលល្អ រហូតមកទល់នឹងពេលនេះ ឆ្លងនៅសល់តែខ្ទង់រាយក្នុងមួយថ្ងៃ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:15 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ចំនួនអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅកម្ពុជានៅសល់តួលេខទាបបំផុតកាលពីថ្ងៃទី ១៥ ខែធ្នូ ដែលនេះជាលើកដំបូងតាំងពីមានការរាតត្បាតរលកទី ៣ ក្នុងឆ្នាំនេះមក ។

សម្តេចមានប្រសាសន៍ថា «នេះជាលើកដំបូងតាំងពីខែកុម្ភៈ ឆ្នាំ ២០២១​ នេះ ដែលករណីឆ្លងថយចុះនៅសល់ត្រឹមតែ ៨ នាក់ប៉ុនណោះក្នុងមួយថ្ងៃក្រោយពីធ្វើតេស្តមក» ។

ចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាលំដាប់ តាំងពីកម្រិតខ្ពស់ ១.១៣០ នាក់ក្នុងមួយថ្ងៃនាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់ ៨ នាក់ ។ ប្រជាជនកម្ពុជាប្រមាណ ៨៩% បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចរាល់ ។

ក្រសួងសុខាភិបាលកម្ពុជាបង្ហាញថា រហូតមកទល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងសរុប ១២០.៣០ នាក់ និងមានអ្នកបាត់បង់ជីវិត ២.៩៩៥ នាក់ និងព្យាបាលជា ១១៦.៧៤៦ នាក់ នេះដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាជនតាំងពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២១ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម