ប្រទេសក្រីក្រ ៤១ ប្រទេស ទើបចាក់វ៉ាក់សាំងមិនដល់ ១០% ... WHO អនុម័តវ់ាក់សាំងទី ៩ «Novavax» ជួយប្រទេសក្រីក្រ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែធ្នូ ឆ្នាំ2021 ម៉ោង 9:04 នាទី ល្ងាច

អង្គការសុខភាពពិភពលោក (WHO) បានអនុម័តបន្ទាន់នូវវ៉ាក់សាំងការពារកូវីដ១៩ របស់ក្រុមហ៊ុន ណូវ៉ាវ៉ាក់ (NOVAVAX) ក្រោមឈ្មោះ «កូវ៉ាវ៉ាក់» ផលិតដោយស្ថាប័នក្នុងប្រទេសណ្ឌា ជាវ៉ាក់សាំងទី ៩ ដែល WHO ទទួលស្គាល់ ដើម្បីបន្ថែមឱកាសឲ្យក្រុមប្រទេសក្រីក្របានទទួលកាន់តែច្រើនឡើង ។

ពីទីក្រុងជេនីវ៉ា ប្រទេសស្វីស នៅថ្ងៃទី ១៨ ខែធ្នូនេះ WHO បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៧ ធ្នូ បានទទួលស្គាល់ការប្រើជាករណីបន្ទាន់នូវវ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ក្រុមហ៊ុន Novavax ពីសហរដ្ឋអាមេរិក ដែលផលិតដោយស្ថាប័នវេជ្ជសាស្ត្រក្នុងប្រទេសណ្ឌា (SII) ជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតរបស់ពិភពលោក ដោយប្រើឈ្មោះថា កូវ៉ាវ៉ាក់ (Covavax) ។

WHO ឲ្យដឹងថា បច្ចុប្បន្ន មាន ៤១ ប្រទេសដែលនៅមិនទាន់ទទួលចាក់វ៉ាក់សាំងឲ្យប្រជាជនមិនដល់ ១០% ផង និងនៅមាន ៨៩ ប្រទេសទៀត ប្រជាជនបានចាក់វ៉ាក់សាំងគ្រប់ដូសមិនដល់ ៤០% ផង ។

ទោះយ៉ាងណា Novavax និង SII បានសន្យាថា នឹងបញ្ជូនវ៉ាក់សាំងចំនួន ១.១០០ លានដូស ទៅឲ្យគម្រោងការរបស់ Covavax របស់សហប្រជាជាតិ ដែល WHO ផ្តល់ការគាំទ្របែងចែកវ៉ាក់សាំងដល់ប្រទេសដែលមានចំណូលទាប និងសមធម៌ ៕

ប្រភព springnews

ដោយ សាវុឌ្ឋ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម