១០ ខែក្រោយមេរោគកូវីដ១៩ រាតត្បាត កម្ពុជាគ្មានអ្នកស្លាប់

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:42 នាទី ល្ងាច

ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សប្បាយរីករាយជាមួយនឹងលទ្ធផលនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ ក្នុងរលកទី ៣ ផ្ទុះ ក្រោយឆ្លងកាត់ ១០ ខែគត់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា «នេះជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលប្រទេសកម្ពុជាគ្មានអ្នកស្លាប់ និងឆ្លងត្រឹមតែ ៧ នាក់ប៉ុនណោះ ។ ខ្ញុំសុំប្រកាសថា ព្រឹត្តិ​ការណ៍ឆ្លងសហគមន៍ថ្ងៃទី ២០ កុម្ភៈ ២០២១ ត្រូវបានបញ្ចប់ហើយ តែយ៉ាងណា ការតស៊ូជាមួយមេរោគកូវីដ១៩ នៅតែដំណើការបន្តទៀត» ។

សម្តេចតេជោបញ្ជាក់ថា «ការសម្រេចជោគជ័យនេះ បានផលពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនបានយ៉ាងល្អ និងលឿនបំផុតលើពិភពលោក» ។ សម្តេចតេជោបន្តថា «ខ្ញុំសុំប្រើឱកាសនេះ សម្តែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ឲ្យកម្ពុជា« ។

ប្រទេសកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងពីថ្ងៃទី ១០ កុម្ភៈ ២០២១ ដោយមិត្តចិនជាអ្នករកវ៉ាក់សាំង ដែលភាគច្រើនជាវ៉ាក់សាំង Sinofram និង Sinovac ។

រហូតមកដល់ពេលនេះ ប្រទេសភាគច្រើននៅលើពិភពលោកនៅតែមានតួលេខឆ្លង និង ស្លាប់យ៉ាងក្រាសក្រែល ហើយការផ្តល់វ៉ាក់សាំងចាក់ជូនប្រជាជនក៏មិនទាន់បានប៉ុន្មានដែរ ៕

ដោយ សូរ្យសែង៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម