សម្តេចតេជោអញ្ជើញទៅទទួលជំនួយវ៉ាក់សាំង​ Pfizer ​របស់​អូស្ត្រាលី ដែលបាន​មកដល់​កម្ពុជាយប់នេះ (២៦ ធ្នូ)​!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី26 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:54 នាទី ល្ងាច

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ៧៨៣.០០០ ដូស នៃជំនួយសរុបចំនួន ២.៣៥០.៥៣០ ដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នេះបើតាមផេករបស់សម្តេចតេជោផ្សាយ នៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

នៅវេលា​ម៉ោង ៧​យប់​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ​នេះ ​វ៉ាក់សាំង​អាមេរិក Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស មកដល់​រាជធានី​ភ្នំពេញ​ហើយ ​ក្នុងនេះសម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភារធារីស្តីទី ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​អន្តរជាតិ បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​។​

​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ​១៩ Pfizer ដែលជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ផ្តល់ជូន​កម្ពុជា មាន​ចំនួន​ជាង ២.៣០០.០០០ ​ដូ​ស ហើយ​ចំនួនលើកនេះជិត ៨០ ម៉ឺនដូសបានដឹកមកដល់កម្ពុជា នៅសល់ ១.៥៦៧.៥៣០​ដូ​ស​ទៀត នឹង​មកដល់នៅ​ថ្ងៃទី​២៨ ខែធ្នូ​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម