ជនល្មើស ព្រមជាមួយអាវុធ លួចចូលព្រះបរមរាជម្ចាស់ក្សត្រី អេលីហ្សប៊ែតទី ២ កំពុងប្រថាប់បុណ្យគ្រិស្តម៉ាស

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី26 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:11 នាទី ល្ងាច

ជនល្មើសដ៏ក្លាហានអាយុ ១៩ ឆ្នាំម្នាក់ ប្រដាប់ដោយកាំភ្លើងបាញ់សត្វ ត្រូវប៉ូលីសអង់គ្លេសចាប់បាននៅពេលព្រឹកបុណ្យណូអែលនៅខាងក្នុងបរិវេណព្រះរាជវាំង Windsor Castle ក្រោយ​ពី​ឡើង​ជញ្ជាំង​វាំង​ដោយ​សម្ងាត់ដើម្បី​ទៅរក​ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី​២ (Elizabeth II) នៃ​ចក្រភព​អង់គ្លេស ដែលកំពុងអបអររដូវកាលបុណ្យណូអែល ជាមួយព្រះអង្គម្ចាស់ ឆាល (Charles) រួមទាំងព្រះរាជញាតិវង្សជាច្រើនអង្គ ។

កាសែត The Gardian របស់អង់គ្លេស រាយការនៅថ្ងៃទី ២៥ ធ្នូថា ប៉ូលិសអង់គ្លេសបានចាប់ឃាត់ខ្លួនជាមួយនឹងអាវុធនៅក្នុបវរិវេណព្រះបរមរាជវាំង ។ កាសែត Dailymail បានផ្សាយថា យុវជនអាយុ ១ ឆ្នាំ ត្រូវកាមេរ៉ាក្នុងរាជវាំងចាប់រូបភាពបាន ក្នុងបំណងចូលទៅក្នុងព្រះបរមរាជវាំង ដែលម្ចាស់ក្សត្រី អាលីហ្សប៊ែត ទី ២ កំពុងប្រារព្ធពិអីអបអរបុណ្យគ្រិស្តម៉ាស (ណូអែល) ។ ប៉ូលិសឲ្យដឹងថា ជនល្មើសប្រើខ្សែតោងឡើងកំពែងដែក ៕

ប្រភព mgronline

ដោយ សាវុឌ្ឍ

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម