ថៃជួបអ្នកឆ្លង អូមីក្រុង ៧៣៩ នាក់ហើយ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី29 ខែធ្នូ ឆ្នាំ2021 ម៉ោង 5:53 នាទី ល្ងាច

ក្រុមវេជ្ជសាស្ត្រថៃបានផ្សាយឲ្យដឹងថា ប្រទេសមានអ្នកឆ្លងមេរោគបំប្លែងថ្មីអូមីក្រុងមានចំនួន ៧៣៩ នាក់ហើយ ក្នុងនេះអ្នកធ្វើដំណើរពីក្រៅមាន ៤៨៨ នាក់ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​ដែល​វា​បាន​កើត​ឡើង ​អាច​ប្រាប់​​បានថាវាកំពុងចាប់ផ្តើមបង្កើនការឆ្លងមេរោគ Omicron ហើយ ។

«អ្វីដែលគួរអនុវត្តបន្តគឺ គោលការណ៍​បង្ការ​ជំងឺ​កូវីដ-១៩ គ្រប់​ប្រភេទ គឺ​ការ​ពាក់​ម៉ាស ការ​រក្សា​គម្លាត​ពសង្គម និង​លាង​ដៃ​ជា​ការ​ចាំបាច់ ហើយ​វា​បាន​បង្ហាញ​ថា​ជា​ការ​ការពារ​ដ៏​ល្អ»។ មន្ត្រីទទួលបន្ទុកសុខុមាលភាពថៃពោលទាំងកង្វល់ ។

កាលពីម្សិលមិញ (28 ធ្នូ) ក្រសួងសុខាភិបាលថៃបានវាយតម្លៃស្ថានភាពនៃការរីករាលដាលនៃមេរោគ Omicron នៅក្នុងប្រទេសថៃបន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មីសកល​ ។ ការព្យាករណ៍ថា បើក្នុងករណីដ៏អាក្រក់បំផុត វាត្រូវបានគេប៉ាន់ប្រមាណថា នឹងមានករណីថ្មីពី ៣០.០០០ - ៤០.០០០នាក់ក្នុងមួយថ្ងៃ ដោយមានអ្នកស្លាប់ពី ១៧០ - ១៨០ នាក់ក្នុងមួយថ្ងៃ ។ តែចំពោះការព្យាករណ៍ល្អវិញ គេប៉ាន់ប្រមាណថានឹងមានអ្នកឆ្លង ១០.០០០ នាក់ក្នុងមួយថ្ងៃ និង ៦០-៧០ នាក់បានស្លាប់ក្នុងមួយថ្ងៃ ។ មានការណែនាំថា មនុស្សត្រូវកាត់បន្ថយសកម្មភាពពូនផ្តុំជាក្រុម និង​មាន​ការ​ចាក់​ថ្នាំ​បង្ការ​បន្ថែម​ទៀត​ក្នុង​អត្រា​ជាង ៤ លាន​ដូស​ក្នុង​មួយ​សប្តាហ៍ ៕

ពីវេបសយាថៃ

ដោយ សាវុធ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម