GDP វៀតណាម ធ្លាក់ទាបបំផុតក្នុងរយៈពេល ៣០ ឆ្នាំ

សេដ្ឋកិច្ចថ្ងៃសុក្រ ទី31 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:45 នាទី ល្ងាច

ដោយ សូរ្យសែង ៖

អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២១ ពេញមួយឆ្នាំបានកើនឡើងត្រឹមតែ ២,៥៨% ប៉ុណ្ណោះ ដែលបំបែកកំណត់ត្រាកាលពីឆ្នាំមុន ដែលនេះគឺជាកំណើនតិចតួចបំផុតក្នុងរយៈពេល ៣០ ឆ្នាំ បណ្តាលមកពី ការបិទប្រទេសនៅឆ្នាំនេះដោយសារកូវីដ១៩ ។

របាយការណ៍កាលពីថ្ងៃពុធ ទី ២ ខែធ្នូ ឆ្នាំ ២០២១ ថា សេដ្ឋកិច្ចរបស់វៀតណាមបានសម្រេចជោគជ័យជាច្រើនឆ្នាំបើធៀបនឹងប្រទេសជិតខាង ដោយផលិតផលក្នុងស្រុកសរុបកើនឡើង ៧%ក្នុងឆ្នាំ ២០១៨ ប៉ុន្តែការផ្ទុះឡើងនៃមេរោគកូវីដ១៩ ប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់វៀតណាម នេះបានធ្វើឱ្យ GDP កើនឡើងត្រឹម ២,១% កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍។

ទិន្នន័យពីការិយាល័យស្ថិតិកណ្តាលរបស់វៀតណាម (GSO) នៅទីក្រុងហាណូយបានបង្ហាញថា GDP ត្រីមាសទី 4 របស់វៀតណាមគឺ ៥,២២% ប៉ុន្តែសរុបពេញមួយឆ្នាំបានធ្លាក់ចុះមកត្រឹម ២,៥៨% ដោយសារសេដ្ឋកិច្ចបានធ្លាក់ចុះដល់ 6.02% នៅក្នុងត្រីមាសទី ៣ ។

សេចក្តីថ្លែងការណ៍របស់ GSO បាននិយាយថា ស្ថានភាពស្មុគស្មាញនៃការផ្ទុះឡើងនៃកូវីដ១៩ ចាប់តាំងពីចុងខែមេសា ២០២១ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពពាណិជ្ជកម្ម និងសេវាកម្ម ។

ការការ​ផ្ទុះឡើង​នៃកូវីដ១៩ ធ្វើឱ្យប្រទេសវៀតណាមបិទប្រទេសយ៉ាងហោចណាស់បីខែ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផលិត សង្វាក់ផ្គត់ផ្គង់ និងអាជីវកម្ម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម