មិនធ្លាប់កើតឡើង! ជនជាតិកូរ៉េខាងត្បូងចុះចូលទៅខាងកូរ៉េខាងជើង!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី03 ខែមករា ឆ្នាំ2022 ម៉ោង 1:45 នាទី ល្ងាច

កងទ័ពកូរ៉េខាងត្បូងបានថ្លែងថា មានជនជាតិកូរ៉េខាងត្បូងម្នាក់ បានលួចឆ្លងព្រំដែនដែលមានការការពារយ៉ាងរឹងមាំ ភៀសខ្លួនចុះចូលជាមួយប្រទេសកូរ៉េខាងជើង ដែលជារឿងមិនដែលកើតឡើងពីមុនទាល់តែសោះ ។

ក្រុមសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយទៀតថា ពួកគេបានស្រាវជ្រាវ ក្រោយឃើញបុគ្គលនោះបានស្ថិតនៅខាងតំបន់គ្មានកងទ័ពនៃកូរ៉េខាងជើង ហើយក៏បានជូនដំណឹងទៅខាងកូរ៉េខាងជើងតាមផ្នែកទាហាន ដើម្បីឲ្យឃុំគ្រងបុគ្គលនោះផង ។

ការឆ្លងព្រំដែនទៅដែនដីកូរ៉េខាងជើង គឺជាការខុសច្បាប់របស់កូរ៉េខាងត្បូង ។ កាលពីខែកញ្ញា ឆ្នាំ ២០២០ ប្រជានេសាទកូរ៉េខាងត្បូងធ្លាប់បាត់នៅកណ្តាលសមុទ្រ ហើយត្រូវកូរ៉េខាងជើងបាញ់ស្លាប់ ។ មេដឹកនាំកូរ៉េខាងជើង គីម ជុង-អ៊ុន បានប្រកាសអាសន្នបន្ទាន់ បិទព្រំដែនជាមួយកូរ៉េខាងត្បូងតាំងពីខែកក្កដា ដោយសារជនជាតិកូរ៉េខាងជើងម្នាក់បានលួចឆ្លងមកកូរ៉េខាងត្បូង ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម