រឿងបើកបរ ៥ ជួរនៅផ្លូវជាតិលេខ៤ ល្បីដល់នាយករដ្ឋមន្ត្រី ! សម្តេច ណែនាំឲ្យប៉ូលិសចរាចរណ៍បង្កើតគ្រុប តេឡេក្រាម ដើម្បីឲ្យប្រជាជនថតស្លាកលេខយានយន្តល្មើស

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែមករា ឆ្នាំ2022 ម៉ោង 8:12 នាទី ល្ងាច

ដោយសារតែថ្ងៃវិលវិញពីការសប្បាយឆ្លងឆ្នាំថ្មី ឆ្នាំសកល ក្រោយសម្តេចបានឃើញឃ្លីប Tik Tok របស់យុវតីម្នាក់ថតបានពីការស្ទះកកស្ញេញ ៥-៦ ជួរ នៅផ្លូវជាតិ ៤ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មភ្លាមៗនៅឯពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៥ ព្រះសីហនុ-កោះកុង នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ដោយសម្តេចបានណែនាំទៅលោក ស៊ុន ចាន់ថុល  ស្នើទៅសម្តេចក្រឡាហោម ស ខេង ឲ្យប៉ូលិសចរាចរណ៍បង្កើតគ្រុបតេឡេក្រាម (Group Telegram) សម្រាប់ឲ្យប្រជាជន​ថតស្លាកលេខយានយន្តដែលបើកល្មើស ទម្លាក់ចូលគ្រុបដើម្បីដាក់ពិន័យ ។

សម្តេចតេជោមានប្រសាសន៍ថា ការបង្កើតគ្រុបតេឡេក្រាមនេះឡើង ដើម្បីជាការផ្តល់មតិរបស់សាធារណជន ឲ្យបានដឹងដល់ក្រសួង និង អគ្គស្នងការនគរបាលជាតិ ឬអ្នកទទួលបន្ទុកផ្នែកចរាចរណ៍... ថតស្លាកលេខឡានជាព័ស្តុតាងក្នុងដៃ រួចបញ្ជូនចូលតេឡេក្រាមទៅក្នុងគ្រុបស្នងការនគរបាលខេត្ត ឬអគ្គស្នងការរាជធានីភ្នំពេញ សម្តេចមានប្រសាសន៍ថា កាលពីប៉ុន្មានខែមុនស្លាប់ដោយសារកូវីដ១៩ មានចំនួនច្រើន តែឡូវចាប់ផ្តើមគ្រោះថ្នាក់ចរាចរចាប់មានច្រើនជាងកូវីដ...​ឆ្លង​កូវីដអាចព្យាលជា ក៏ប៉ុន្តែគ្រោះថ្នាក់ចរាចរធ្ងន់ជាងកូវីដ និងអាចបាត់បង់ជីវិត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម